- 2017-09-01 09:45:52
- ព័ត៌មាន
កីឡាករប្រណាំងម៉ូតូរបស់កម្ពុជា៤រូបចេញទៅប្រជែងពានរង្វាន់នៅវៀតណាម
- 2017-09-01 09:45:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករប្រណាំងម៉ូតូរបស់កម្ពុជា៤រូបចេញទៅប្រជែងពានរង្វាន់នៅវៀតណាម
ចន្លោះមិនឃើញ
កីឡាករកម្ពុជា៤រូប រួមនិងជំនួយការម្នាក់ទៀត បានការអញ្ជើញពីប្រទេសវៀតណាមដើម្បីទៅចូលរួមកម្មវិធីប្រណាំងម៉ូតូអន្តរជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។
លោក គង់ ធារ៉ា ដែលជាអ្នកដឹកនាំក្រុមកីឡាករជិះម៉ូតូទៅចូលរួមប្រណាំងនេះបានប្រាប់ឲ្យដឹងថា ដោយមានការអញ្ជើញពីប្រទេសវៀតណាម ឲ្យទៅចូលរួមកម្មវិធីប្រណាំងម៉ូតូនេះ លោកក៏បានរៀបចំនិងបញ្ចូលកីឡាករ៥រូបឲ្យទៅប្រកួតតាមការអញ្ចើញ។ ដោយឡែកកីឡាករដែលត្រូវប្រណាំងនោះគឺមានតែ ៤រូបសម្រាប់ម្នាក់ទៀតគឺជំនួយការក្នុងការជួយសម្រួលដល់ពេលប្រកួតជាដើម ហើយការចេញទៅនេះជាលក្ខណៈឯកជននោះទេ។
អ្នកដឹកនាំកីឡាករខាងលើបន្តទៀតថា ការប្រណាំងនេះដែលធ្វើនៅប្រទេសវៀតណាមនេះ គឺកីឡាករកម្ពុជានឹងត្រូវប្រកួតលើប្រភេទកម្លាំង KTM RC 390cc និង Yamaha Exciter 150cc។ ចំពោះការបញ្ជូនកីឡាករឲ្យបានទៅចូលរួមនេះដែរ ក៏បានជួយជ្រោមជ្រែងពីទីលានប្រណាំងម៉ូតូ King Track Circuit និង Y2K ហើយឧត្ដមដោយក្រុមហ៊ុន SK Zic ផងដែរ។
ចំណែកលោក ហេង រដ្ឋខេមរិន្ទ ដែលជាកីឡាករបានឲ្យដឹងដែរថា នេះជាលើកទី១ហើយសម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស ហើយចំពោះការចេញទៅនេះដែរ ពួកគេសង្ឃឹមថានឹងទទួលបានបទពិសោធនក្រៅប្រទេសថែមទៀត ព្រោះបានជួបសុទ្ធតែប្រទេសខ្លាំងៗ។
ការប្រកួតប្រណាំងម៉ូតូអន្តរជាតិដែលធ្វើនៅប្រទេសវៀតណាមនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ទើបបញ្ចប់ ហើយកីឡាករដែលត្រូវទៅចូលរួមនោះរួមមាន ហេង រដ្ឋខេមរិន្ទ ពេជ្រ គឹមស៊្រុន សុខសួន អរុណ ភិន ពិសិដ្ឋ និង សុខសួន តារា៕