• 2017-08-29 04:01:57
  • ប្រដាល់

ឪពុក​ ឃីម​ ឌីម៉ា​ ប្រាប់​ពី​ចំណុច​ត្រូវ​ប្រយ័ត្ន​ពេល​ប៉ះ​ថៃ​យក​មេដាយ​មាស​រសៀល​នេះ

  • 2017-08-29 04:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហេង​ ប៊ុនឃីម​ ឆ្លៀត​ប្រាប់​ពី​ចំណុច​ខ្លាំង​របស់​កីឡាករ​ថៃ​មួយ​ចំនួន​ដល់​កូន​ប្រុស​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប្រយ័ត្ន​ខ្លាំង​បំផុត​នៅ​ពេល​វ៉ៃ​ទៅ​លើ​ដៃ​គូ​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​ពូកែ​ទាត់​ឆ្មក់​ណាស់។​

ហេង​ ប៊ុនឃីម​ ឪពុក​ ឃីម ឌីម៉ា

ហេង​ ប៊ុនឃីម​ ដែល​ជា​ឪពុក​បង្កើត​របស់​នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ លោក​មិន​សូវ​ជា​បារម្ភ​នោះ​ណាស់​ណា​នោះ​ទេ​ ព្រោះ​មើល​ឃើញ​ថា​កូន​ប្រុស​របស់​លោក​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​នេះ​ ហើយ​២ប្រកួត​មុន​ៗ​នោះ​ ឌីម៉ា​ ក៏​មាន​កម្លាំង​ស៊ុហ្វ​ល្អ​នោះ​ដែរ។​

ឪពុក​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​កីឡាករ​ថៃ​ដែល​នឹង​ត្រូវ​ប៉ះ​ ឌីម៉ា​ នៅ​រសៀល​នេះ​ គេ​ពូកែ​ទាត់​ឆ្មក់​ឆ្វេង​ ហើយ​ធ្ងន់​ទៀត​ផង​ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​បំផុត​នោះ​ គឺ​ចូល​ទៅ​វ៉ៃ​ត្រូវ​ប្រយ័ត្ន​ខាង​ឆ្វេង​ខាង​ខ្លាំង​បំផុត។​ ការ​វ៉ៃ​ឆ្មក់​លឿន​ដូច​នេះ​ ប្រសិន​បើ​ដៃ​គូ​សម្រុក​ដើរ​ចូល​ដោយ​ធ្វេសប្រហែស​នោះ​ នឹង​ត្រូវ​ជាក់​ជា​មិន​ខាន​ អាច​នឹង​សន្លប់​ដោយ​ក្បាច់​ទាត់​ផ្កាប់​ចាន​តែ​ម្ដង។​ នៅ​ពេល​ដែល​កូន​ប្រុស​លោក​ចង់​វ៉ៃ​ឲ្យ​ដៃ​គូ​ ឬ​ផ្ដួល​ដៃ​គូ​នោះ​គួរ​ណាស់​ញ៉ាក​មុន​សិន​ចាំ​ចូល​វ៉ៃ​ម្ដង​ទៀត។​

កីឡាករ ឃីម​ ឌីម៉ា

គូ​បញ្ជាក់​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ដែល​ជា​កូន​ប្រុស​លោក​ ហេង​ ប៊ុនឃីម​ ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ​ Chonlawit P​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​ ដើម្បី​ដណ្ដើម​មេដាយ​មាស​នៅ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​នេះ​ ពួក​គេ​នឹង​ប្រកួត​ចាប់​ពី​ម៉ោង​ ១សៀល​នៅ​កម្ពុជា៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់