- 2017-08-25 10:21:54
- ព័ត៌មាន
ព្រឹត្តិការណ៍ប្រណាំង ម៉ូតូប្រធានសហព័ន្ធបើកការប្រកួតស្អែក
- 2017-08-25 10:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ប្រណាំង ម៉ូតូប្រធានសហព័ន្ធបើកការប្រកួតស្អែក
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងម៉ូតូវាលរាបចម្ងាយ ៩៨៧ ម៉ែត្រ ដែលមានឈ្មោះថា ការប្រណាំងម៉ូតូប្រធានសហព័ន្ធ ( CMSF President Cup 2017 ) នឹងប្រកាសបើកការប្រកួតថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះនៅទីលាន King Track ។
បើសម្ដីលោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តបានឲ្យដឹងថា ព្រឹត្តិការណ៍ខាងលើស្ថិតក្នុងគោលការណ៍អភិវឌ្ឍន៍របស់សហព័ន្ធទាំង ៣ចំណុចធំៗ។ ចំពោះគោលការណ៍ចំនួន ៣ចំណុចនោះគឺទី១សហព័ន្ធតែងមានរៀបចំការប្រកួតដើម្បីបង្កើនសមត្ថភាពកីឡាករ ទី២ សហព័ន្ធតែងរៀបវគ្គខ្លីៗ ដើម្បីបង្ហាត់បង្រៀនដល់កីឡាករពីលក្ខខ័ណ្ឌ ឬក្បួនច្បាប់នៃការប្រកួតជាដើម និងទី៣ សហព័ន្ធកំពុងត្រៀមរៀបចំបញ្ជូនកីឡាករទាំងអស់ទៅហ្វឹកហាត់នៅក្រៅប្រទេសនាឆ្នាំ២០១៨ ខាងមុខនេះ។
ទន្ទឹមនឹងនោះលោក គង់ ធារ៉ា ប្រធានរៀបចំការប្រកួតបានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតខាងលើ ត្រូវបានបែងចែកជា ៤ប្រភេទគឺកម្លាំងម៉ាស៊ីន ១១០ auto , កម្លាំងម៉ាស៊ីន ១២៥ Mini bike , កម្លាំងម៉ាស៊ីន ១៥០ Original និង កម្លាំងម៉ាស៊ីនក្រោម ១៥០កែច្នៃ។ មានគោលបំណងសំខាន់ក្នុងការរៀបនេះមានចំនួនពីរគឺទី១ ដើម្បីលើកស្ទួយកីឡាយានយន្តឲ្យមានការរីកចំរើនដូចប្រទេសផ្សេង និងទី២ ពង្រីកគោលដៅរបស់សហព័ន្ធ ធ្វើយ៉ាងណារៀបចំការប្រកួតឲ្យត្រូវតាមស្តង់ដារអន្តរជាតិ។
ការប្រកួតពានរង្វាន់ CMSF President Cup 2017 មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MY TV សម្រាប់ពេលវេលាបញ្ចប់គឺនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧៕