- 2017-02-20 04:25:18
- ព័ត៌មាន
ការប្រណាំងម៉ូតូហោះអន្តរជាតិ បញ្ចប់ដោយជោគជ័យ ត្រៀមលើកទី២ នៅចុងឆ្នាំ
- 2017-02-20 04:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រណាំងម៉ូតូហោះអន្តរជាតិ បញ្ចប់ដោយជោគជ័យ ត្រៀមលើកទី២ នៅចុងឆ្នាំ
ចន្លោះមិនឃើញ
ការប្រណាំងម៉ូតូហោះអន្តរជាតិ (Top 1 oil International Supercross ) ឆ្នាំ២០១៧ នៅទីលានព្រែកលាប បានបញ្ចប់ទៅដោយជោគជ័យហើយកាលពីម្សិលមិញនេះ ហើយរំពឹងថានឹងបង្កើតវាម្ដងទៀតនៅចុងឆ្នាំនេះ។
ការប្រកួតដ៏ស្វិតស្វាញខាងលើនេះ ធ្វើឡើងរយៈពេល២ថ្ងៃមកហើយ ដោយទើបតែបញ្ចប់កាលពីល្ងាចម្សិលមិញ។ ក្នុងនោះ គេបានបែងចែកជា៥ក្រុម ដោយមានកីឡាករចូលរួមជាច្រើនរួមទាំងបរទេសផងដែរ។ ដោយការបែងចែកជា៥ក្រុមនេះ រួមមានក្រុមសំខាន់ជាងគេ A ជាក្រុមសម្រាប់ជើងខ្លាំងពោរពេញដោយបទពិសោធន៍ហើយបើកទូលាយឱ្យបរទេសចូលរួមប្រកួតដូចជាថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុម B ជាក្រុមថ្មីមានសមត្ថភាពមធ្យម ក្រុម C ជាក្រុមប្រណាំងម៉ូតូត្រៃមានបទពិសោធន៍ច្រើនឆ្នាំ ក្រុម D ជាក្រុមថ្មី បទពិសោធន៍តិច ប្រណាំងម៉ូតូត្រៃ និងក្រុម E ចុងក្រោយគេ ជាក្រុម VIP ដែលកីឡាកមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ។
ចំពោះលទ្ធផលវិញ Sabay សូមលើកយកតែក្រុម A ដែលជាក្រុមពោរពេញដោយកីឡាករល្អៗមើលជម្រាបជូនប្រិយមិត្តប៉ុណ្ណោះ៖
ក្រោយពីចប់ការប្រកួតនេះដែរ ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានអបអរចំពោះការប្រកួតខាងលើ ព្រោះវាអាចសញ្ញាណមួយបញ្ជាក់ឱ្យដឹងថាកីឡាប្រណាំងម៉ូតូនៅកម្ពុជាកំពុងតែឈានទៅហើយ។ មួយវិញទៀត វាក៏បានបញ្ជាក់ប្រាប់ទៅពលរដ្ឋថាការប្រណាំងម៉ូតូមិនមែនជាល្បែងភ្នាល់លុយអ្វីនោះទេ ផ្ទុយទៅវិញវាជាកីឡាមួយប្រភេទ។
ដោយឡែក លោក ឡៅ លីហុក អគ្គនាយកក្រុមហ៊ុន Top1 បានបញ្ជាក់នេះជាការជោគជ័យខ្លាំងមួយសម្រាប់ក្រុមហ៊ុនរបស់លោកដែលបានបង្កើតកម្មវិធីនេះឡើយ។ មួយវិញទៀតវាជាសញ្ញាមួយអាចបញ្ជាក់បានថាកីឡាករប្រណាំងម៉ូតូនៅកម្ពុជាកំពុងតែឈានទៅមុខហើយ។ ខណៈដែលការប្រកួតខាងលើនេះនឹងបន្ដធ្វើទៀតនៅចុងឆ្នាំ២០១៧ខាងមុខ ហើយនឹងធ្វើឱ្យកាន់តែពិសេសឡើង។
ចំពោះការប្រកួតខាងលើនេះដែរ ត្រូវបានអ្នករៀបចំបង្ហើបថាអាចនឹងចំណាយថវិកាអស់ប្រហែលជា៣ម៉ឺនដុល្លារអាមេរិក ព្រោះកីឡាករដែលមកចូលរួមទាំងអស់គឺខាងអ្នករៀបចំជាអ្នកចាត់ចែងជួលម៉ូតូនិងថ្លៃចំណាយផ្សេងៗទៀតទាំងអស់៕