- 2017-01-25 02:32:07
- ព័ត៌មាន
Top1 Oil បង្កើតពានប្រណាំងម៉ូតូ SuperCross ធំប្រចាំឆ្នាំនៅព្រែកលាប
- 2017-01-25 02:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Top1 Oil បង្កើតពានប្រណាំងម៉ូតូ SuperCross ធំប្រចាំឆ្នាំនៅព្រែកលាប
ចន្លោះមិនឃើញ
ប្រេងរំអិល Top1 បានសហការជាមួយសហព័ន្ធកីឡាយានយន្ដកម្ពុជា បង្កើតជាពានរង្វាន់ International Super Cross ២០១៧ នៅព្រែកលាប អំឡុងថ្ងៃទី១៨ដល់១៩ខែកុម្ភៈខាងមុខនេះ។
នេះជាការប្រកួតប្រណាំងម៉ូតូធំមួយនៅកម្ពុជា ព្រោះមានកីឡាករចូលរួមប្រកួតមកពីបណ្ដាប្រទេសច្រើនក្នុងតំបន់អាស៊ាននេះ។ ដោយការប្រកួត Supercross នេះ បានបែងចែកជាClass ផ្សេងៗគ្នាដែលមានទាំង Class A ដែលសម្រាប់ជើងខ្លាំងមកពីបរទេស Class B សម្រាប់អ្នកមានសមត្ថភាពមធ្យម Class VIP សម្រាប់អ្នកមានអាយុ៣០ឆ្នាំឡើង និងមាន Class ផ្សេងៗទៀតសម្រាប់តាមកម្រិតម៉ូតូផ្សេងៗ។
លោក ឡៅ លីហុក អគ្គនាយកក្រុមហ៊ុន Top1 បានបញ្ជាក់មុនចាប់ផ្ដើមការប្រកួតនោះដែរនេះជារឿងល្អខ្លាំងណាស់សម្រាប់ក្រុមកីឡាករនៅកម្ពុជាទាំងអស់ដែលមានការប្រកួតប្រជែងល្អយ៉ាងនេះ។ វាអាចជាបទពិសោធន៍មួយសម្រាប់កីឡាករប្រណាំងម៉ូតូផ្សេងទៀត ដើម្បីសមកម្លាំងនិងស្គាល់ពីបច្ចេកទេសនៃការប្រកួត។ ខណៈដែលក្រុមហ៊ុនរបស់លោក ពេញចិត្តយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងឱ្យមានការប្រកួតនេះឡើង។
ដូចគ្នានេះដែរ ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា បានអបអរចំពោះការប្រកួតខាងលើ ព្រោះវាអាចសញ្ញាណមួយបញ្ជាក់ឱ្យដឹងថាកីឡាប្រណាំងម៉ូតូនៅកម្ពុជាកំពុងតែឈានទៅហើយ។ មួយវិញទៀត វាក៏បានបញ្ជាក់ប្រាប់ទៅពលរដ្ឋថាការប្រណាំងម៉ូតូមិនមែនជាល្បែងភ្នាល់លុយអ្វីនោះទេ ផ្ទុយទៅវិញវាជាកីឡាមួយប្រភេទ។
ចំពោះការប្រកួតខាងលើនេះដែរ ត្រូវបានអ្នករៀបចំបង្ហើបថាអាចនឹងចំណាយថវិកាអស់ប្រហែលជា៣ម៉ឺនដុល្លារអាមេរិក ព្រោះកីឡាករដែលមកចូលរួមទាំងអស់គឺខាងអ្នករៀបចំជាអ្នកចាត់ចែងជួលម៉ូតូនិងថ្លៃចំណាយផ្សេងៗទៀតទាំងអស់៕