• 2017-01-10 02:56:43
  • វិភាគ

ឃឹម ឌីម៉ា វ៉ៃ​តាំង​​ពី​អាយុ​ជាង​១០​ឆ្ នាំ​​​​គ្មាន​ចំណាប់​អារម្មណ៍​​រឿង Thai Fight

  • 2017-01-10 02:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ ឃឹម ឌីម៉ា ​​បាន​អះអាង​ថា ​ប្រលូក​​វិស័យ​ប្រដាល់​តាំង​ពី​អាយុ​ជាង​ ១០​ឆ្នាំ​ ​ប៉ុន្តែ​គ្មាន​ចំណាប់​អារម្មណ៍​រឿង​ចង់​ទៅ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​កំពូល​របស់​ថៃ​ Thai Fight ​​នោះ​ទេ ទោះ​​មាន​ប្រាក់​រង្វាន់​​ច្រើន​​​​ក៏​ដោយ។

​​​​ការ​ប្រកួត​លំដាប់​កំពូល​របស់​ថៃ​ Thai Fight ​​អ្នក​ប្រដាល់​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ​ តែង​ចង់​ទៅ​បង្ហាញ​សមត្ថភាព​​ក្នុង​ព្រឹត្តិការណ៍​លំដាប់​កំពូល​មួយ​នេះ ព្រោះ​អាច​មាន​ប្រាក់​រង្វាន់​ច្រើន​។ ​​ចំណែក​ជើង​ខ្លាំង​ទម្ងន់​ ៦៣,៥ គីឡូក្រាម ឃឹម ឌីម៉ា ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ហាក់​មាន​ភាព​លេចធ្លោ​ក្នុង​ពិភព​ប្រដាល់​​ និង​រីក​ចំរើន​​សមត្ថភាព​ខ្លាំង​​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​

​អ្នក​លេង​​គុន​បុរាណ​ខ្មែរ​​ ឃឹម ឌីម៉ា ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា ​មិន​ចង់​ទៅ​វ៉ៃ​ក្នុង​កម្មវិធី​​មួយ​នេះ​ ដោយ​សារ​មើល​ឃើញ​ពី​ផល​វិបាក​មួយ​ចំនួន​ដូច​ជា ​ការ​រុំ​ដៃ​​ជា​មួយ​អំបោះ​​ជំនួស​ហ្គង់​ ដែល​​មិន​ធ្លាប់​​​ពាក់​វ៉ៃ​លើ​សង្វៀន។ ​​អ្នក​ឲ្យ​ពិន្ទុ​​​ ចៅក្រម ​​និង​អាជ្ញាកណ្ដាល​ អាច​មាន​ភាព​លម្អៀង​ ទៅ​ខាង​ថៃ​ច្រើន​ភាគ​រយ។

​ងាក​ទៅ​កាន់​សំនួរ​ដែល​​អាច​ពាក់​ព័ន្ធ​ និង​ប្រាក់​រង្វាន់​ច្រើន​វិញ​ អ្នក​​​ប្រដាល់​រូប​នេះ​ អះអាង​ថា ទោះ​ប្រាក់​រង្វាន់​ច្រើន ​តែ​វា​អាច​ធ្វើ​ឲ្យ​អាម៉ាស់​ប្រសិន​បើ​ចាញ់​​ថៃ​​។ ​ជាង​នេះ​ទៅទៀត​​រូប​គេ​​ មិន​មែន​​គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​​ឯង​នោះ​ទេ ប៉ុន្តែ​​គឺ​មាន​​ឆន្ទៈ​ និង​មនសិការ​​ខ្លាច​អាប់​អោន​មុខ​មាត់​ប្រទេស​ជាតិ​ជា​ធំ។

​ឃឹម ឌីម៉ា នឹង​ត្រូវ​ឡើង​សង្វៀន​​ម្ដង​ទៀត​នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​កម្ពុជា-​ថៃ​នៅ​​​សង្វៀន​ អាស៊ីអាគ្នេយ៍​ នា​ម៉ោង ២​:០០​រសៀល​តទៅ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី