• 2016-11-29 02:40:15
  • វិភាគ

​Lee Tae Hoon ​៖​ កីឡាករ​គ្រប់​រូប​ដល់​ពេល​ផ្លាស់ប្ដូរ​ឥរិយាបថ​​ដើម្បី​ជាតិ​ហើយ

  • 2016-11-29 02:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទូច​ចង់​ឲ្យ​កីឡាករ​​កម្ពុជា​គ្រប់​រួប ​មាន​ការ​​ផ្លាស់ប្ដូរ​ឥរិយាបថ​​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​ឲ្យ​​​ក្រុម​បាល់ទាត់​គោព្រៃ​កម្ពុជា​មានភាព​​ខ្លាំង​ប្រសើរ​ជាង​បច្ចុប្បន្ន។

លោក Lee Tae Hoon

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​សម្រាប់​ខ្លួន​ឯង​របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាល់​តែ​សោះ​។ ភាព​មិន​ចេះ​ថែ​រក្សា​ខ្លួន ​​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​ផ្សេង​ៗ​​ របស់​ពួក​គេ​គឺ​ជា​ចំណុច​អវិជ្ជមាន​​ចម្បង​ ដែល​អាច​ធ្វើឲ្យ​​មាន​ផល​ប៉ះ​ពាល់​ដល់​ក្រុម​យ៉ាង​ខ្លាំង។

​លោក​បញ្ជាក់​ថា ​កីឡាករ​គ្រប់​រួប​ល្មម​ដល់​ពេល​ភ្ញាក់​ខ្លួន​​កែប្រែ​ឥរិយាបថ​ ទម្លាប់​អាក្រក់​ទាំង​នោះ​​មក​ជា​​កីឡាករ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​ចំពោះ​ខ្លួន​ឯង​ ក្នុង​ការ​​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចំរើន​ហើយ។ ​ប្រសិន​បើ​បន្ត​ធ្វើ​ដូច​បច្ចុប្បន្ន​ ពិត​ណាស់​បាល់ទាត់​ខ្មែរ​នៅ​តែ​ពិបាក​ស្វែង​រក​ភាព​ជោគជ័យ​ធំ​​សម្រាប់​ជាតិ​បាន​​​ដដែល។

​-​ចង់​ដឹង​លោក Lee Tae Hoon និយាយ​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

-ខាង​ក្រោម​ជា​សកម្មភាព​មក​ដល់​អាកាសយាន្តដ្ឋាន​​ភ្នំពេញ​ម្សិល​មិញ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី