- 2016-09-13 18:26:29
- វិភាគ
Rodgers ថាកីឡាករម្នាក់ល្អបំផុតលើលោក តែមិនមែន Messi & CR7
- 2016-09-13 18:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodgers ថាកីឡាករម្នាក់ល្អបំផុតលើលោក តែមិនមែន Messi & CR7
ចន្លោះមិនឃើញ
Brendan Rodgers អតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool ជឿថាខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម FC Barcelona គឺជាកីឡាករម្នាក់ល្អបំផុតនៅលើពិភពលោកបច្ចុប្បន្ន មិនមែន Lionel Messi ឬ Cristiano Ronaldo នោះទេ។
Brendan Rodgers អ្នកចាត់ការក្រុម Celtic បច្ចុប្បន្ន
Rodgers ធ្លាប់ធ្វើការជាមួយ Suarez ២ឆ្នាំកាលនៅក្រុម Liverpool ប៉ុន្តែអ្នកចាត់ការរូបនេះ នឹងត្រូវដឹកនាំក្រុម Celtic ប៉ះក្រុម Barcelona ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល C នៅកីឡដ្ឋាន Nou Camp វេលាម៉ោង០១:៤៥នាទីយប់នេះ។
Luis Suarez ខ្សែប្រយុទ្ធក្រុម FC Barcelona
អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បាននិយាយសរសើរអតីតកូនក្រុមរបស់ខ្លួនថា៖ "Suarez ជាបុរសដ៏ល្អដែលខ្ញុំធ្លាប់ជួប។ គាត់ជាមនុស្សម្នាក់ពូកែអត់ធ្មត់ និងខិតខំធ្វើការខ្លាំងបំផុត។ គាត់ជាមនុស្សម្នាក់ដែលផ្ដល់គ្រប់យ៉ាងនូវអ្វីដែលគាត់មាន សម្រាប់បាល់ទាត់ និងគ្រួសាររបស់គាត់។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជាមួយគាត់២ឆ្នាំ។ ក្នុងនាមគាត់ជាកីឡាករ ខ្ញុំគិតថា គាត់ជាកីឡាករម្នាក់ ល្អបំផុតនៅលើពិភពលោក។ បច្ចុប្បន្នគាត់នៅក្រុមលំដាប់ World Class ដូច្នេះគាត់នឹងកាន់តែខ្លាំងទៀត"៕
Suarez (ឆ្វេង) និង Rodgers កាលនៅក្រុម Liverpool
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ SkySports