• 2016-08-19 21:53:38
  • វិភាគ

Man Utd ចាញ់​ Southampton ​​ក្នុង​ដី​២​ឆ្នាំ​ចុង​ក្រោយ ចុះ​យប់​នេះ​​អាច​ឈ្នះ​អត់?

  • 2016-08-19 21:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ​ដើម្បី​សង​សឹក​ក្រុម​ Southampton ​​ក្នុង​ប្រកួត​ Premier League សប្ដាហ៍​ទី​២ នា​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ។

 

 

Man Utd ​បាន​​ចាញ់​ Southampton ​​នៅ​ Old Trafford ២​ឆ្នាំ​ចុង​ក្រោយ​​ ​ប៉ុន្តែ​ពួកគេ​រំពឹង​ថា​នឹង​សក​សឹង​​បាន​វិញ​ ក្នុង​ប្រកួត​យប់​នេះ​ ខណៈ​ដែល​អ្នកចាត់ការ​​ថ្មី​ Jose Mourinho ​​​នឹង​អាច​ដាក់​ខ្សែ​បម្រើ​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ Paul Pogba ​ឲ្យ​បញ្ចេញ​ថ្វី​ជើង​​ផង​ដែរ។

 

​ជើង​កីឡាករ៖

 

សកម្មភាព​ក្រុម​ Man Utd ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​បិសាច​ក្រហម​​ អាច​នឹង​ដាក់​ Pogba ចូល​ជម្រើស​ដំបូង​ជំនួស​តំណែង​ Ander Herrera ​​កាល​លេង​ប្រកួត​មុន​ ខណៈ​ដែល​ Jesse Lingard ​ជា​ពី​របួស​ហើយ រីឯ​​ខ្សែ​ការពារ​ឆ្នើម​ Chris Smalling ​ក៏​រួច​ផុត​ពី​ការ​ពិន័យ​ហើយ​ដែរ និង​អាច​ចូល​លេង​បាន​​ខ្លះ​ក្នុង​ប្រកួត​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Man Utd អាច​ជា៖ De Gea; Valencia, Blind, Bailly, Shaw; Fellaini, Pogba; Martial, Rooney, Mkhitaryan; Ibrahimovic។

 

សកម្មភាពក្រុម Southampton ហ្វឹកហាត់

 

រីឯ​ក្រុម​ភ្ញៀវ​ Southampton ​​ប្រធាន​ក្រុម​ Jose Fonte ​​នឹង​ចូល​លេង​ជម្រើស​ដំបូង​វិញ​ បន្ទាប់​ពី​អវត្តមាន​សប្ដាហ៍​មុន​ ដោយសារ​ត្រឡប់​មក​ហ្វឹកហាត់​យឺតយ៉ាវ​ ក្រោយ​ជួយ​ព័រទុយហ្គាល់​លើក​ពាន​ Euro 2016។ រីឯ​ Ryan Bertrand ​នៅ​បន្ត​របួស​ ដូច្នេះ​ Matt Targett ​នឹង​បន្ត​លេង​ខ្សែ​ការពារ​ឆ្វេង​​ទៀត។ ១​នាក់​ដំបូង​របស់​ក្រុម​ភ្ញៀវ​ អាច​ជា៖ Forster; Cedric, Fonte, Van Dijk, Targett; Hojbjerg, Ward-Prowse, Davis; Tadic, Redmond, Long។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

 

  • ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​គ្រប់​ពាន​រង្វាន់​ទាំង​អស់​សរុប​ ១១៨​ប្រកួត ​ក្នុង​នោះ​ Man Utd ​ឈ្នះ​៦១, Southampton ​ឈ្នះ​២៨ និង​ស្មើ​គ្នា​២៩​ដង។

 

  • ជួប​គ្នា​២​ដង​ចុង​ក្រោយ​នៅ​ Old Trafford ក្នុង​ការ​ប្រកួត​ Premier League ក្រុម​បិសាច​ក្រហម​ ចាញ់​ ១-០ ទាំង​២​ប្រកួត។ ប៉ុន្តែ​ Man Utd មិន​​ដែល​ចាញ់​ក្នុង​ដី​ទៀត​ទេ តាំង​ពី​ចាញ់​ Southampton កាល​ខែ​មករា​មក​​ ដោយ​១១​ប្រកួត​ទាំង​ក្នុង​លីគ​ និង​ Cup (ឈ្នះ​៨ ស្មើ​៣)។

 

  • កីឡាករ​​ Top Scorer របស់​ Southampton ​​២​នាក់​រដូវ​កាល​មុន​ ​បាន​​ចាក​ចេញ​ពី​ក្រុម​ទាំង​២​នាក់​ ពោល​គឺ Graziano Pelle ​ផ្ទេរ​ទៅ​ក្លឹប​ចិន​ Shandong Luneng ​ខណៈ​ដែល​ Sadio Mane ​បាន​ចាក​ចេញ​ទៅ​ក្លឹប​ហង្ស​ក្រហម​ Liverpool៕

 

ព្យាករ​គូ​នេះ​គឺ៖ Manchester United ២-០ Southampton , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC | Sports Mole

មតិយោបល់