• 2016-04-12 21:21:43
  • វិភាគ

Real អាច​​ទម្លាក់​ Wolfsburg ​ឡើង​វគ្គ​ Semi-Finals បាន​អត់​យប់​នេះ?

  • 2016-04-12 21:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Real Madrid នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Santiago Bernabeu ស្វាគមន៍​ក្រុម​ Wolfsburg ​របស់​អាល្លឺម៉ង់ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ ជើង​ទី​២ នា​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

 

 

​កាល​ប៉ះ​គ្នា​​ជើង​ទី​១ សប្ដាហ៍​មុន​នៅ​អាល្លឺម៉ង់ Wolfsburg ​បាន​បំបាក់​ Real ២-០ រួច​ហើយ ដូច្នេះ​យប់​នេះ​​ក្រុម​ស្ដេច​ស ​​នឹង​វាយ​សម្រុក​ស្លាប់​រស់ ដើម្បី​រក​គ្រាប់​ឲ្យ​បាន​ច្រើន​វិញ ​ទើប​មាន​សង្ឃឹម​ឡើង។ ​សម្ដី​អ្នកចាត់ការ៖

 

 

Zinedine Zidane ​អ្នកចាត់ការ​ Real៖ "នេះ​គឺជា​ការ​ប្រកួត​ធំ ប៉ុន្តែ​យើង​ត្រូវ​តែ​អត់​ធ្មត់។ វា​នឹង​កាន់​តែ​ពិបាក​ បើ​ពួកគេ​អាច​រក​គ្រាប់​បាន​បន្ថែម​ទៀត​ ដូច្នេះ​យើង​ត្រូវ​តែ​ផ្ដោត​អារម្មណ៍ តាំង​ពី​នាទី​ដំបូង​ទៅ។ យើង​ត្រូវ​តែ​រក​គ្រាប់​ឲ្យ​បាន​ ​ហើយ​យើង​មាន​ពេល​៩០​នាទី ដើម្បី​ធ្វើ​វា​ឲ្យ​បាន​សម្រេច”។

 

 

Dieter Hecking អ្នកចាត់ការ​​ Wolfsburg៖ "យើង​ដឹង​ថា Real Madrid នឹង​​បន់​​វីរបុរស​របស់​គេ ដើម្បី​យក​ឈ្នះ​យើង​ក្នុង​កីឡដ្ឋាន​​ពួកគេ ហើយ​​យើង​ក៏​ដឹង​ថា ពួកគេ​នឹង​ខំ​ស្លាប់​រស់។ យើង​មិន​ខ្វល់​​ពី​អ្នកគាំទ្រ​៨​ម៉ឺន​នាក់​របស់​ពួកគេ​ទេ ព្រោះ​យើង​មក​ទី​នេះ​ គឺ​ដើម្បី​លេង​បាល់ទាត់។ យើង​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ផ្អើល​កាល​ជើង​ទី​១ ប៉ុន្តែ​ជើង​ទី​២​នេះ​ វា​នឹង​ក្លាយ​ជា​​ការ​ប្រកួត​ដ៏​ពិបាក”។

 

ជើង​កីឡាករ៖

 

 

ម្ចាស់​ផ្ទះ​ Real ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា របួស​គួរ​ឲ្យ​បារម្ភ​ទេ ខណៈ​ដែល​ Karim Benzema, Gareth Bale, Toni Kroos និង​​ប្រធាន​ក្រុម​ Sergio Ramos ​ដែល​ខក​ខាន​ប្រកួត​ឈ្នះ​ Eibar ៤-០ កាល​យប់​ថ្ងៃ​សៅរ៍ នឹង​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Real អាច​ជា៖ Navas; Carvajal, Ramos, Pepe, Marcelo; Modrić, Casemiro, Kroos; Bale, Benzema, Ronaldo។

 

 

រីឯ​ក្រុម​ភ្ញៀវ Wolfsburg ​នឹង​អវត្តមាន​ខ្សែ​ការពារ​ Sebastian Jung ​របួស​ជង្គង់ ខណៈ​ដែល​​ខ្សែ​បម្រើ​ Daniel Caligiuri ​​កំពុង​ស្រពិចស្រពិល ដោយសារ​ទើប​ជា​ពី​របួស​ក្រលៀន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ភ្ញៀវ​ ​អាច​ជា៖ Benaglio; Vieirinha, Naldo, Dante; Rodriguez; Guilavogui, Gustavo; Henrique, Arnold, Draxler; Schürrle។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

 

  • កាល​ប៉ះ​គ្នា​ជើង​ទី​១ សប្ដាហ៍​មុន​គឺជា​ជំនួប​លើក​ដំបូង របស់​ក្រុម​ទាំង​២​នេះ ខណៈ​ដែល​ Wolfsburg ទើប​តែ​ឡើង​ដល់​វគ្គ​៨​ក្រុម​ UEFA Champions League នេះ​ជា​លើក​ដំបូង ប៉ុន្តែ​​ Real ឡើង​ដល់​វគ្គ​៨​ក្រុម ៦​រដូវ​កាល​ជាប់​គ្នា​​មក​ហើយ។

  • Real ធ្លាប់​ចាញ់​ក្រុម​អាល្លឺម៉ង់​ Schalke ​៤-៣ ក្នុង​ទឹកដី​ខ្លួន​ វគ្គ​១៦​ក្រុម​ ​​ជើង​ទី​២​រដូវ​កាល​មុន ប៉ុន្តែ​អាច​ឡើង​វគ្គ​បន្ទាប់ ដោយសារ​ឈ្នះ​ ២-០ ជើង​ទី​១។

  • Wolfsburg ​មិន​មែន​មាន​ប្រវត្តិ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​​សេចក្ដី នៅ​ក្របខ័ណ្ឌ​ UEFA ​ទេ៕

 

ព្យាករ​គូ​នេះ​គឺ៖ Real Madrid ៣-០ Wolfsburg , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA

មតិយោបល់