- 2016-03-03 16:56:00
- បាល់ទាត់
Petr Cech របួសកំភួនជើងយប់មិញ ត្រូវអវត្តមានពេល Arsenal ប៉ះ Spurs
- 2016-03-03 16:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Petr Cech របួសកំភួនជើងយប់មិញ ត្រូវអវត្តមានពេល Arsenal ប៉ះ Spurs
ចន្លោះមិនឃើញ
បរាជ័យរបស់កាំភ្លើងធំ Arsenal យប់មិញបានធ្វើឲ្យពួកគេខកឱកាសចូលកៀកក្រុមកំពូលតារាង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្នកចាំទីឆ្នើម Petr Cech ក៏បានរងរបួសកំភួនជើង ត្រូវអវត្តមានក្នុងជំនួប London derby ទល់នឹង Spurs នៅថ្ងៃសៅរ៍នេះ។
លោកArsene Wenger ជាអ្នកចាត់ការក្រុម បានឲ្យដឹងថា Cech មានបញ្ហាសាច់ដុំនៅពេលលោតទៅរារាំងបាល់ជ្រុង ក្នុងប្រកួតដែល ម្ចាស់ផ្ទះចាញ់ Swansea City ២-១។ របួសកីឡាករសញ្ជាតិឆែក នេះមានន័យថា Arsenal នឹងត្រូវផ្ដល់ឱកាសឲ្យអ្នកចាំទីដៃទី២ David Ospina លេងជាលើកដំបូងនៅក្របខ័ណ្ឌ Premier League។ Wenger បន្តថា “Cech មានបញ្ហាកំភួនជើង ខ្ញុំគិតថាគេមានបញ្ហាខ្លះនៅយប់នេះ ហើយមិនអាចលេងបានទេនៅថ្ងៃសៅរ៍។ យើងនៅមិនដឹងថា វាធ្ងន់ធ្ងរកម្រិតណា ឬគេត្រូវចំណាយពេលនៅក្រៅទីលានយូរប៉ុនណាឡើយ តែខ្ញុំជឿជាក់លើអ្នកចាំទីបម្រុង Ospina៕”
ចុចអាន៖ ទីបំផុត Messi ស៊ុតចូល Cech ២គ្រាប់ហើយផ្ដាច់ក្ដីសង្ឃឹម Arsenal
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Daily Mail