- 2015-12-29 17:17:30
- បាល់ទាត់
Petr Cech ក្លាយជាអ្នកចាំទី Clean sheet បានច្រើនជាងគេក្នុងប្រវតិ្ត Premier League
- 2015-12-29 17:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Petr Cech ក្លាយជាអ្នកចាំទី Clean sheet បានច្រើនជាងគេក្នុងប្រវតិ្ត Premier League
ចន្លោះមិនឃើញ
យប់មិញកីឡាករ Petr Cech បានបង្កើតកំណត់ត្រាថ្មី ក្លាយជាអ្នកចាំទីដែលធ្វើបាន Clean sheet (ទប់មិនឲ្យគូប្រកួតស៊ុតបញ្ចូលទី) ច្រើនជាងគេនៅក្នុងប្រវត្តិក្របខ័ណ្ឌកំពូលអង់គ្លេស ក្រោយជួយ Arsenal ឈ្នះ Bournemouth ២-០។
រាប់ទាំងការប្រកួតយប់មិញផង អ្នកចាំទីវ័យ ៣៣ឆ្នាំ មានចំនួន Clean sheet ១៧០ដង ក្នុងចំណោម ៣៥២ ប្រកួតនៅ Premier League បំបែកកំណត់ត្រាអតីតអ្នកចាំទីជើងចាស់ David James (Clean sheet ១៦៩ដង) និង Mark Schwarzer (Clean sheet ១៥២ដង)។
Cech បានផ្ទេរពី Chelsea មក Arsenal ក្នុងតម្លៃ១០លានផោន។ រយៈពេល១១ឆ្នាំនៅ Stamford bridge អ្នកចាំទីសញ្ជាតិឆេកធ្វើបាន Clean sheet ១៦២ដង មានន័យថាការលេងជាមួយ Arsenal គេទើបតែរក Clean sheet បាន៨ដងប៉ុណ្ណោះ។
នៅក្នុងចំណោមបញ្ជីឈ្មោះអ្នកចាំទីដែលមាន Clean sheet ច្រើនជាងគេទាំង១០នៅ Premier League មានតែកីឡាករ Cech, Schwarzer និងTim Howard ប៉ុណ្ណោះដែលកំពុងលេងនៅអង់គ្លេស ក្រៅពីនោះអ្នកចាំទីដទៃទៀតខ្លះចូលនិវត្តន៍ និងខ្លះកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ក្នុងបណ្ដាប្រទេសនានា៕
ចុចអាន៖ Ozil ជួយ Arsenal ឡើងកំពូលតារាង Premier League
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ skysports