- 2015-11-16 15:36:25
- បាល់ទាត់
Cech ចង់លេងដោយគ្មានមួកសុវត្ថិភាព តែគ្រូពេទ្យថា...
- 2015-11-16 15:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cech ចង់លេងដោយគ្មានមួកសុវត្ថិភាព តែគ្រូពេទ្យថា...
ចន្លោះមិនឃើញ
Petr Cech អ្នកចាំទីកាំភ្លើងធំ Arsenal បានបង្ហើបឲ្យដឹងថា ខ្លួនចង់លេងដោយគ្មានមួកការពារសុវត្ថិភាព ប៉ុន្តែត្រូវបានគ្រូពេទ្យបដិសេធមិនឲ្យធ្វើដូច្នោះ។
កីឡាករជម្រើសជាតិសាធារណរដ្ឋឆេក តែងតែពាក់មួកសុវត្ថិភាពការពារក្បាលជានិច្ច តាំងពីរងការបែបលលាដ៍ក្បាល កាលពីលេងនៅ Chelsea ពេលប៉ះ Reading ឆ្នាំ២០០៦។ ប៉ុន្តែ Cech វ័យ៣៣ឆ្នាំ បានប្រាប់ថា ខ្លួនត្រូវបានគ្រូពេទ្យ មិនឲ្យដោះចេញ ព្រោះតែហេតុផលធានារ៉ាប់រង ទោះបីវារំខានដល់ការស្ដាប់ក៏ដោយ។
“ខ្ញុំនឹងមានទំនុកចិត្តជាងមុន បើសិនជាអាចដោះវាចេញ។ មិនថា អ្នកចូលចិត្តវា ឬអត់ទេ មួកការពារសុវត្ថិភាពប៉ះពាល់ដល់សំឡេងជុំវិញរបស់អ្នក។ ត្រចៀករបស់អ្នកត្រូវបានគ្រប ហើយធ្វើឲ្យការឮកាន់តែពិបាក។ ប៉ុន្តែគ្រូពេទ្យ បានប្រាប់ខ្ញុំ កុំឲ្យដោះវាចេញ។ បើខ្ញុំដោះចេញ ខ្ញុំនឹងមិនទទួលបានការចំណាយថ្លៃធានារ៉ាប់រងទេ”។ Cech បានបញ្ជាក់៕
-ចុចអាន៖ Welbeck ទម្លាយរបស់សំខាន់២ ដែលយកតាមខ្លួន ពេលទៅ Arsenal
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror