• 2015-01-17 16:42:50
  • ប្រដាល់

ជ័យ​ កុសល ត្អូញ​រឿង​តម្លៃ​ខ្លួន​​ចៅ​ក្រម​និង​អាជ្ញាកណ្ដាល​តិច​ជាង​កីឡាករ​

  • 2015-01-17 16:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​​ជើង​ចាស់​ ជ័យ​ កុសល​ បាន​ប្រាប់​ថា​កាល​គាត់​នៅ​ប្រ​កួត​ អាច​រក​ប្រាក់​បាន​ច្រើន​​ ប៉ុន្តែ​ពេល​មក​ធ្វើ​ជា​​អាជ្ញាកណ្ដាល​និង​ជា​ចៅ​ក្រម​​បែរ​ជា​ខ្សត់​ចំណូល​ទៅ​វិញ។

ក្រោយ​ឈប់​ឡើង​ប្រកួត​ភ្លាម​​លោក ​ជ័យ​ កុសល បាន​​ឈាន​ជើង​ចូល​ចាប់​អាជីព​ជា​​អាជ្ញាកណ្ដាល​​និង​​​ចៅក្រម​ភ្លាម។ លោក​ថា ពីមុន​ពេល​លោក​នៅ​ប្រកួត​ហើយ​បាន​ឡើង​សង្វៀន​ម្ដង​យ៉ាង​ហោច​ណាស់​ក៏​អាច​បាន​ប្រាក់​ពី​ ​៣០០$ ទៅ​ ៥០០$​ដែរសម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ហើយ​សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុក​វិញ​ក៏​អាច​បាន​ពី​១០០ ទៅ​៣០០ $នេះ​បូក​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ។  

ប៉ុន្តែ​ពេល​នេះ​លោក​បាន​លាង​ដៃ​ឈប់​ប្រកួត​ និង​បាន​ចាប់​អាជីព​មួយ​ទៀត​គឺ​ជា​អាជ្ញាកណ្ដាល​និង​ជា​ចៅ​ក្រម​ នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​បាយ័ន។ លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​ជា​អាជ្ញាកណ្ដាល​និង​ចៅ​ក្រម​នេះ​ លោក​អាច​ទទួល​បាន​ត្រឹម​តែ​១០​$​ប៉ុណ្ណោះ​សម្រាប់​មួយ​ថ្ងៃ​ តែ​លោក​បាន​បញ្ជាក់​ថា​ក្នុង​១​សប្ដាហ៍​អាច​មាន​ពី​៣​ទៅ​៤​កម្មវិធី​ប្រដាល់។

 

លោក​បង្ហើប​ទៀត​ថា​ ៖«គេ​ប្រហែល​ជា​​​ឆ្ងល់​ថា​ បើ​ការ​ប្រកួត​អាច​រក​បាន​ប្រាក់​​ច្រើន​ជាង ហើយ​​ហេតុ​អី​បាន​ជា​ឈប់​? ចង់​ប្រាប់​ថា ខ្ញុំ​អត់​ចង់​ឈប់​ប្រកួត​ទេ តែ​ខ្ញុំ​​ឥឡូវ​ចាស់​ហើយ ​ពេល​នេះ​ប្រកួត​មិន​អាច​ទប់​កម្លាំង​​គេ​ឲ្យ​ចប់​ទឹក​បាន​ ម៉្យាង​ទៀត​ ទោះ​បី​ប្រឹង​​ហ្វឹកហាត់​យ៉ាង​ណា​នៅ​តែ​ឡើង​វៃ​​មិន​កើត ​និយាយ​រួម​អត់​កម្លាំង​តែ​ម្ដង»។

 

អ្នក​ប្រដាល់​រូប​នេះ​ប្រាប់​ទៀត​ថា ​បើ​និយាយ​ពីរ​ទឹក​ចិត្ត​នៅ​តែ​ស្រលាញ់​តែ​ដោយ​សា​កម្លាំង​គ្មាន​ទោះ​យ៉ាង​ណា​នៅ​តែ​មិន​អាច​ត​ទៅ​ទៀត​បាន​ លោក​លើក​ឡើង​ទៀត​ថា​​​ អ្នក​ប្រដាល់​ឥឡូវ​គេ កំពុង​ឲ្យ​តម្លៃ​និង​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​យ៉ាង​ច្រើន​​​មិន​ដូច​សម័យ​លោក​ទេ។

 

ជ័យ កុសល (កណ្តាល)

អត្ថបទ​៖​ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​
មតិយោបល់