- 2024-03-23 15:29:07
- បាល់ទាត់
ចូលរួមត្រេកអរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គស្នងការនគរបាលជាតិ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ
- 2024-03-23 15:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គស្នងការនគរបាលជាតិ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ
ចន្លោះមិនឃើញ
បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងបញ្ចប់ទៅទាំងពីរគូនៅល្ងាចមិញនេះគឺរកឃើញក្រុមខ្លាំងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយរួមមានក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គស្នងការនគរបាលជាតិ នៃពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤។
ការប្រកួតគូទី១ រវាងក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអគ្គនាយកដ្ឋានពន្ធនាគារ គឺចាប់លេងពីម៉ោង ៥ល្ងាច និងបញ្ចប់ទៅវិញនៅម៉ោង ៧យប់។ គូនេះស្វិតស្វាញ និងមានភាពតានតឹងខ្លាំង កីឡាករមានការប៉ះទង្គិចក៏ច្រើន រីឯអាជ្ញាកណ្ដាលក៏ពិន័យក៏ច្រើនដូចគ្នា។ គូនេះបញ្ចប់ការប្រកួត ៩០នាទី លទ្ធផល ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ១-០ ក្រុមអគ្គនាយកដ្ឋានពន្ធនាគារ។ ចំណែកគូទី២ វិញរវាងក្រុមអគ្គស្នងការនគរបាលជាតិ និងក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ចប់ទៅដោយលទ្ធផល ៣-១។
លោក ឃុន សំបូរ ប្រតិភូក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលក្រុមទទួលបានជ័យជម្នះ និងធ្វើបានតាមផែនការរៀបចំ។ ជំហានបន្ទាប់គឺវគ្គផ្ដាច់ព្រ័ត្រនេះលោកផ្ទាល់ និងគ្រូបង្វឹកនឹងខំប្រឹងប្រែងជំរុញលើការហ្វឹកហាត់របស់កីឡាករដោយផ្ដោតលើទី១ កម្លាំង ទី២ បច្ចេកទេស ទី៣ ការសាមគ្គី ទី៤ ការរួមគ្នាលេងជាក្រុមតែមួយ។
បញ្ជាក់ដែរថា ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ រវាងក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គស្នងការនគរបាលជាតិ នេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា នៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ។ ពានរង្វាន់របស់ក្រសួងមហាផ្ទៃនេះក៏មានការចូលរួមឧបត្ថម្ភធំពីភេសជ្ជ:ប៉ូវកម្លាំង M-150 ដែលលក់ដាច់លេខ១ ពីប្រទេសថៃ មានគុណភាពល្អ រសជាតិឆ្ងាញ់សម្បូរដោយវីតាមីន B3, B5, B6 និងវីតាមីន B12 ទ្វេដង ជួយដល់រាងកាយ៕