- 2024-02-28 11:19:48
- បាល់ទាត់
Haaland បន្តបង្ហាញសមត្ថភាពមិនធម្មតាជួយ Man City
- 2024-02-28 11:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland បន្តបង្ហាញសមត្ថភាពមិនធម្មតាជួយ Man City
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland បានបន្តបង្ហាញសមត្ថភាពដ៏អស្ចារ្យដើម្បីក្លឹប Manchester City របស់ខ្លួននៅក្នុងរដូវកាលនេះ។
ជាក់ស្ដែងនៅក្នុងថ្ងៃនេះ កីឡាកររូបនេះបានរកគ្រាប់បាល់ឲ្យ Man City បានរហូតទៅដល់៥គ្រាប់ ក្នុងរយៈពេល៥៨នាទី ក្នុងការប្រកួត FA Cup តទល់នឹងក្លឹប Luton Town ដែលមានលទ្ធផលចុងក្រោយ ២-៦។
នៅក្នុងរដូវកាលនេះ គេបានចូលលេងឲ្យ Man City បាន៣០ប្រកួត ដោយស៊ុតចូល ២៧គ្រាប់។ គេក៏បានចូលរួមជួយក្លឹបនេះឲ្យឈរក្នុងលំដាប់លេខ២ ក្នុងតារាងប្រកួត Premier League ផងដែរដោយកំពុងមាន៥៩ពិន្ទុ ខណៈ Liverpool កំពុងឈានមុខមាន ៦០ពិន្ទុ។
Haaland ជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ Man City ដោយគេអាចសម្របខ្លួនបានភ្លាមៗជាមួយក្លឹប។ កាលពីរដូវកាលមុន ដែលជារដូវកាលដំបូងរបស់គេនៅក្លឹបនេះ គេអាចរកបាន ៥២គ្រាប់ ក្នុង៥៣ប្រកួត៕