- 2022-10-05 02:59:30
- បាល់ទាត់
Napoli បន្តកំណត់ត្រាមិនចាញ់គ្រប់កម្មវិធីប្រកួត ក្រោយឈ្នះ ៦-១ លើ Ajax
- 2022-10-05 02:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Napoli បន្តកំណត់ត្រាមិនចាញ់គ្រប់កម្មវិធីប្រកួត ក្រោយឈ្នះ ៦-១ លើ Ajax
ចន្លោះមិនឃើញ
Napoli បានវាយបកតាមពីក្រោយយកឈ្នះ Ajax ៦-១ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ បន្តការចាប់ផ្ដើមរដូវកាលយ៉ាងល្អ។
កីឡាករ Mohammed Kudus ជាអ្នករកគ្រាប់នាំមុខឲ្យ Ajax ក្រោយចាប់ផ្ដើមប្រកួតបាន៩នាទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Napoli បានបង្ហាញទម្រង់លេងយ៉ាងល្អវាយបករហូតរកបាន៦គ្រាប់សងវិញ ដែលជាការធ្វើបានរបស់កីឡាករ Raspadori ២គ្រាប់ម្នាក់ឯង, Di Lorenzo, Zielonski, Kvaratskhelia និង Simeone។
Napoli ដែលបានរៀបចំក្រុមឡើងវិញក្នុងរដូវក្ដៅនេះដោយដាក់កីឡាករក្មេងៗជំនួសកីឡាករចាស់ៗមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេគិតគ្រប់កម្មវិធីរដូវកាលនេះ។ ពួកគេកំពុងឈរកំពូលតារាង Serie A និង Champions League ពូល A។ នៅ UCL ពួកគេរកបាន១៣គ្រាប់ហើយក្នុងការលេងត្រឹម៣ប្រកួតប៉ុណ្ណោះ កំពុងឈរលើ Liverpool ៣ពិន្ទុ៕