• 2022-09-06 04:02:27
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហែលទឹក៖​ មេដាយ​អន្តរជាតិ​៤គ្រឿង​នេះ​គឺ​មិនមែន​បាន​ដោយ​ចៃដន្យ​នោះ​ទេ​

  • 2022-09-06 04:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​ការ​ឈ្នះ​មេដាយ​រហូត​ ៤គ្រឿង​នៅ​ឯ​ប្រទេស​ថៃ​នេះ​មិនមែន​ដោយ​ការ​ចៃដន្យ​អ្វី​នោះ​ឡើយ​ ពោល​កើក​ចេញ​ពី​ការ​ខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​នា​ពេល​កន្លងទៅ​នេះ។​

លោក ហែម​ គីរី​

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​លទ្ធផល​ក៏​ដូច​ជា​មេដាយ​មាស៣គ្រឿង​ និង​សំរឹទ្ធ១​ នេះ​គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ដែល​កម្ពុជា​ឈ្នះ​ពី​ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022 ឯ​ប្រទេស​ថៃ​នោះ​ទេ។​

កីឡា​ការិនី​ កាំ​ង មួយនីន​ (ឈ្នះ​មេដាយ៤គ្រឿង)

សមិទ្ធិផល​នៅ​ថៃ​លើក​នេះ​រួម​ទាំង​នៅ​ស៊ីហ្គេម វៀតណាម​ក្ដី​ ពោល​គឺ​ស​បញ្ជាក់ថា​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ គឺ​មិន​នៅ​ស្ងៀម​នោះ​ឡើយ​មិន​ថា​ថ្នាក់ដឹកនាំ​ លោក​គ្រូ​ អ្នក​គ្រូ​ កីឡាករ​ កីឡា​ការិនី​មាន​ការ​ខំប្រឹង​ប្រែង​ខ្លាំង​លើ​ការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ជា​រៀងរាល់​ថ្ងៃ។​ ជា​ពិសេស​ការ​ពង្រឹង​សមត្ថភាព​តាម​គ្រប់​លក្ខណៈ​ និង​ទំនើបកម្ម​នៃ​ការ​ហ្វឹកហាត់​ជា​បន្តបន្ទាប់​កន្លង​មក។​ ទន្ទឹម​និង​នេះ​ក៏​មាន​ការ​កោតសរសើរ​ពី​សមត្ថភាព​នៃ​ការ​រីកចម្រើន​របស់​ក្រុម​កម្ពុជា​ពី​បណ្ដា​ប្រទេស​ចូលរួម​ទៀត​ផង។​

អត្តពលិក​មក​ដល់​ខ្មែរ​ម្សិលមិញ​

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឈ្នះ​មេដាយ​៤គ្រឿង​ពី​ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022​ នៅ​ប្រទេស​ថៃ​ អំឡុង​ថ្ងៃ​ទី២​ ដល់​ទី៥​ ខែ​តុលា។​ ៤គ្រឿង​នោះ​រួម​មាន​មាស​៣​ សំរឹទ្ធឹ១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី