• 2022-09-06 03:17:13
  • បាល់ទាត់

មុន​ប៉ះ​គ្នា​​គ្រូ Juventus ថា PSG ជា​បេក្ខភាព​ទី​មួយ​​​អាច​ឈ្នះ UCL រដូវ​កាល​នេះ

  • 2022-09-06 03:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus ​នឹង​ត្រូវ​​ហោះ​ទៅ​ប្រទេស​បារាំង​ដើម្បី​តទល់​​ជាមួយ​ក្រុម​អ្នក​មាន Paris St-Germain ក្នុង​​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ Champions League នា​រាត្រី​នេះ។

ក្រុម​ទាំងពីរ​ស្ថិត​នៅ​ពូល H រួម​ជាមួយ​ក្លឹប Benfica របស់​ព័រទុយហ្គាល់​និង Maccubi Haifa របស់​អ៊ីស្រាអែល។ លោក Massimilliano Allegri អ្នក​ចាត់​ការ​របស់​ Juventus បាន​ចាត់​ទុក​នេះ​ជា​ពូល​​លំបាក​មួយ ហើយ​ត្រូវ​ការ​ពិន្ទុ​ច្រើន​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។

មុនប៉ះ PSG នៅ​យប់​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​​លោក Allegri បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​ត្រូវ​ការ​១០​ពិន្ទុ​ដើម្បី​​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ក្នុង​គំនិត​របស់​លោក PSG ជា​បេក្ខភាព​ទី​មួយ​​ក្នុង​ការ​ឈ្នះ​ពាន UCL ក្នុង​រដូវ​កាល​នេះ។

ខ្សែ​ប្រយុទ្ធ Kylian Mbappe ដែល​បាន​ចូលរួម​សន្និសីទកាសែត​​ជាមួយ​​អ្នក​ចាត់​ការ Christophe Galtier បាន​លើក​ឡើង​ថា នេះ​ជា​ការ​ប្រកួត​សំខាន់​សម្រាប់​ក្លឹប​និង​ក្រុម​កីឡាករ​ទាំង​អស់។ គ្រប់​គ្នា​ចង់​ចាប់​ផ្ដើម​​ល្អ​សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​ឯង។ គេ​នឹង​ព្យាយាម​លេង​ឲ្យ​បាន​ល្អ និង​ឈ្នះ​ពាន​តាម​ដែល​អាច​ធ្វើ​បាន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម