- 2022-08-29 07:37:18
- ប្រដាល់
មូលហេតុអ្វីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវនៅបាយ័ន ខ្មែរប៉ះខ្មែរ
- 2022-08-29 07:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុអ្វីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវនៅបាយ័ន ខ្មែរប៉ះខ្មែរ
ចន្លោះមិនឃើញ
ខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀនបាយ័នសល់តែ១ប្រកួតម្នាក់ទៀតប៉ុណ្ណោះ នឹងត្រូវឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈវគ្គនេះគឺតម្រូវឲ្យ ខ្មែរ ប៉ះ ខ្មែរ ថៃ ប៉ះ ថៃ ដើម្បីបន្តដំណើរឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះរូបមន្តនៃការប្រកួតខ្សែក្រវាត់ខារ៉ាបាវរបស់បាយ័ននេះ ទី១ វគ្គសន្សំពិន្ទុក្នុងពូលទាំង២ ពូល A (ខ្មែរ) ពូល B (ថៃ) ។ អ្នកដែលឈរនៅលេខ ១-២ ពូលនិមួយៗនឹងត្រូវបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។
ទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺតម្រូវឲ្យអ្នកឈរលេខ ១-២ ក្នុងពូលខ្លួនឯងនោះប៉ះគ្នារកអ្នកដែលឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះប្រសិនបើពូល A ពេជ្រ សម្បត្តិ និង ធន់ ផានិត ឡើងមកទាំងពីរគឺពួកគេនឹងប៉ះគ្នាហើយនៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់នេះ។ ចំពោះពូល B ខាងភាគីថៃក៏ដូចច្នេះដែរត្រូវប៉ះគ្នាឯងដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ទី៣ វគ្គផ្ដាច់ព្រ័ត្រវិញគឺអ្នកឈ្នះខាងខ្មែរត្រូវប៉ះអ្នកឈ្នះខាងថៃ ដូច្នេះដាច់ខាតវគ្គនេះត្រូវតែមានខ្មែរប៉ះថៃ។
ការរៀបចំរូបមន្តបែបនេះក្រុមការងារប្រដាល់នៅបាយ័ន លោក នាង សុភាវុធ បានឲ្យដឹងថាគឺជៀសវាងវគ្គផ្ដាច់ព្រ័ត្រថៃប៉ះថៃ ព្រោះកន្លងមកប្រើរូបមន្តចាស់ប្រកួតខ្វែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្មែរធ្លាក់ទាំង២ ដូច្នេះវគ្គផ្ដាច់ព្រ័ត្រទៅជាការប្រកួតមិនជក់ចិត្ត ឬមិនអស់សមត្ថភាព។
នេះជាកម្មវិធីប្រកួតទី៤ ចុងក្រោយរបស់ពូល A (ខ្មែរ) ពូល B (ថៃ)៖
ថ្ងៃអាទិត្យនេះ
ជ័រ ពៅ Vs Tuanphae
ពេជ្រ សម្បត្តិ Vs Petchmedmai
ថ្ងៃអាទិត្យសប្ដាហ៍ក្រោយ
ផាន ផាន់ណាត់ Vs Phathana
ធន់ ផានិត Vs Rakthae