- 2022-08-17 06:39:57
- ប្រដាល់
ធន់ ផានិត៖ ទួន ប៉េ គាត់ជាកីឡាករចាស់វស្សា ប៉ុន្តែល្អហើយស្វិត
- 2022-08-17 06:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ ផានិត៖ ទួន ប៉េ គាត់ជាកីឡាករចាស់វស្សា ប៉ុន្តែល្អហើយស្វិត
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីក្លឹបក្រសួងការពារជាតិ ធន់ ផានិត ថាកីឡាករថៃ ទួន ប៉េ ជាជើងខ្លាំងចាស់វស្សា និងស្វិតទៀតផងទោះធ្លាប់ឈ្នះ១ដងយ៉ាងណាក្ដីក៏មិនដាក់ក្ដីសង្ឃឹមឈ្នះខ្ពស់ណាស់ដែរជំនួបលើកទី២នេះ។
ធន់ ផានិត បានឲ្យដឹងថា ចំពោះការប៉ះគ្នាជាមួយ ទួន ប៉េ លើកទី២ ជំនួបវិលជុំសន្សំពិន្ទុនេះគឺដាក់ក្ដីសង្ឃឹមត្រឹម ៥០% យ៉ាងណានឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ បើនិយាយពីសមត្ថភាពអ្នកលេងគុនថៃខាងលើនេះគឺល្អ និងស្វិតបើទោះជាវ័យចាស់បន្តិចក្ដី។
រំលឹកដែរថា កីឡាករ ធន់ ផានិត ឈ្នះពិន្ទុ១ដងលើ ទួន ប៉េ ក្នុងជំនួបមិត្តភាពអន្តរជាតិកន្លងទៅនៅសង្វៀនបាយ័ន។ យ៉ាងណាការប៉ះគ្នាជាថ្មីនេះក្នុងវគ្គវិលជុំសន្សំពិន្ទុក្នុងពូលឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦០គីឡូក្រាម។ អ្នកទាំងពីរនឹងជួបគ្នានៅថ្ងៃអាទិត្យសប្ដាហ៍នេះនៅបាយ័នស្ទឹងមានជ័យ៕