• 2022-07-25 13:02:30
  • បាល់ទាត់

Tuchel អន់​ចិត្ត​នឹង​កូន​ក្រុម​ Chelsea ក្រោយ​ចាញ់​ Arsenal ក្នុង​ប្រកួត​មិត្តភាព​ ៤-០

  • 2022-07-25 13:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នក​ចាត់ការ​ក្លឹប​ Chelsea បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នឹង​កូន​ក្រុម​របស់​លោក​ ក្រោយ​ក្លឹប​លោក​បាន​ចាញ់​ប្រកួត​មិត្តភាព​ Pre Season តទល់នឹង​ក្លឹប​ Arsenal រហូត​ដល់​ទៅ​ ៤-០។

លោក​ Tuchel បាន​ធ្វើ​ការ​បកស្រាយ​ដោយ​លើក​ចំៗ​ថា​ ក្លឹប​ Chelsea គឺ​ពិត​ស័ក្ដិសម​នឹង​ចាញ់​នឹង​មែន​ព្រោះ​តែ​កូន​ក្រុម​លោក​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​ ហើយ​គឺ​ដោយ​សារ​តែ​បញ្ហា​ការ​មិន​ខិត​ខំ​ប្រឹង​ប្រឹង​ឲ្យ​ដល់​កម្រិត​របស់​កូន​ក្រុម​របស់​លោក​គឺ​ខ្វះខាត​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ ព្រោះ​ពួក​គេ​មួយ​ចំនួន​គិតគូរ​ចាកចេញ​ រក​ជម្រើស​ក្លឹប​ផ្សេង​។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ឲ្យ​តែ​របៀបៗ​ហ្នឹង​ក្លឹប​ Chelsea នឹង​ចាញ់​ប្រៀប​គេ​ ព្រោះ​តែ​លើក​នេះ​គឺ​ព្រោះ​តែ​លើក​នេះ​គឺ​បាន​ Arsenal ដែល​ជា​ក្លឹប​មិន​ទាំង​ជាប់​ជម្រើស​ទៅ​លេង​ Champions League ផង​ដែរ​នៅ​រដូវកាល​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Chelsea បាន​ចាញ់​ប្រកួត​មិត្តភាព​ Pre Season ២ប្រកួត​ជាប់ៗ​គ្នា​ហើយ​ដោយ​ចាញ់​នឹង​ក្លឹប​ Charlotte តាម​រយៈពេល​ស៊ុត​ប៉េណាំងទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល​៣-៥ និង​ចាញ់​ Arsenal ០-៤នេះ​៕

ប្រភព៖ Dailymail | Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់