• 2022-07-25 02:13:34
  • បាល់ទាត់

លេច​ដំណឹង​ United ចង់​ដាក់​ Ronaldo ឲ្យ​ក្លឹប​​ផ្សេង​ខ្ចី​ជើង​ដើម្បី​បំពេញ​បំណង​បាន​លេង​នៅ UCL

  • 2022-07-25 02:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ត្រូវ​បាន​រាយការណ៍​ថា យល់​ព្រម​​បាត់បង់ Cristiano Ronaldo នៅ​រដូវ​កាល​​នេះ ប៉ុន្តែ​មិនមែន​លក់​​ទេ គឺ​គ្រាន់​តែ​ចង់​​​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​សិន​តែ​ប៉ុណ្ណោះ។

ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស​​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​​ចង់​បន្ថែម​កុងត្រា​ថ្មី​ឲ្យ​ Ronaldo ត្បិត​​កីឡាករ​ចង់​ចាកចេញ​ពី​កីឡដ្ឋាន Old Trafford ក៏​ដោយ។ Man Utd ​នឹង​បញ្ជូន Ronaldo ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​​សិន​ដើម្បី​ឲ្យ​គេ​បំពេញ​បំណង​បាន​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ។

United សង្ឃឹម​ថា​​ឈាន​ចូល​រដូវ​កាល​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​នឹង​អាច​​ប្រជែង​យក​បាន​​កៅអី​ទៅ​លេង​នៅ​ UCL វិញ។ ពេល​ដែល​ United រក​​បាន​កន្លែង​ទៅ​​លេង​នៅ UCL នោះ​ពួក​គេ​​នឹង​នាំ​យក​ Ronaldo មក​វិញ​ជាមួយ​នឹង​ការ​បន្ថែម​កុងត្រា​មួយ​ឆ្នាំ​ទៀត។

សំណើ​ដាក់​ឲ្យ​ខ្ចី​ជើង​ត្រូវ​បាន​ក្លឹប​លើក​ឡើង​ក្នុង​ការ​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់ Ronaldo គឺ​លោក Jorge Mendes។ Ronaldo និង Mendes ពិត​ជា​ភ្ញាក់ផ្អើល​សម្រាប់​សំណើ​នេះ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​​ធ្វើ​ការ​បដិសេធ​ណា​មួយ​នៅ​ឡើយ​ទេ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់