• 2022-04-21 02:30:29
  • បាល់ទាត់

Real Madrid ត្រូវ​ការ​ប៉ុន្មាន​ពិន្ទុ​ទៀត​ដើម្បី​លើក​ពាន La Liga ជា​លើក​ទី​៣៥?

  • 2022-04-21 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ត្រូវ​ការ​តែ​៤​​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ធានា​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ La Liga ជា​លើក​ទី​៣៥​របស់​ខ្លួន​ បន្ទាប់​ពី​បាន​យក​ឈ្នះ Osasuna ៣-១ កាល​ពី​យប់​មិញ។

ខ្សែ​ការពារ​កណ្ដាល David Alaba ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Real Madrid មុន​ពេល​កីឡាករ​ Budumir ជា​អ្នក​​រក​គ្រាប់​តាម​ស្មើ​ឲ្យ Osasuna។ យ៉ាងណា​នៅ​​ចុង​ម៉ោង​វគ្គ​ទី​មួយ​ទៅ​ហើយ Marco Asensio ធ្វើ​បាន​គ្រាប់​​នាំ​មុខ​សាជាថ្មី​ឲ្យ Madrid។

ជា​រឿង​សោកស្ដាយ ខ្សែ​ប្រយុទ្ធ​កំពុង​​ឡើង​ជើង​ខ្លាំង Karim Benzema បាន​ធ្វើ​ឲ្យ​ភ្លាត់​ទាត់​ប៉េណាល់ទី​អត់​ចូល​ដល់​ទៅ​២​បាល់​ ក្នុង​នាទី​ទី​៥២​និង​៥៩។ នាទី​៩០+៦ ខ្សែ​ការពារ Lucas Vazquez បាន​បន្ថែម​គ្រាប់​ទី​៣​ឲ្យ Real ជួយ​ក្រុម​ឈ្នះ ៣-១។

Real Madrid បច្ចុប្បន្ន​​លេង​ដល់​សប្ដាហ៍​​ទី​៣៣​ក្នុង​ La Liga ហើយ​តាម​រយៈ​ជ័យជម្នះ​ខាង​លើ​ពួក​គេ​ត្រូវ​ការ​តែ​៤​ពិន្ទុ​ទៀត​ទេ​ដើម្បី​ក្លាយ​ជា​ជើងឯក​ក្នុង​រដូវ​កាល​២០២១-២២។ Madrid កំពុង​នាំ​មុខ​ក្រុម​លេខ​២ Atl Madrid ដល់​ទៅ​១៧​ពិន្ទុ​ឯណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់