• 2022-03-23 12:07:36
  • បាល់ទាត់

Man Utd បាន​ទាក់​ទង​សម្ភាសន៍​ Ten Hag មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​

  • 2022-03-23 12:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​ធ្វើ​ការ​ទាក់ទង​ លោក​ Erik ten Hag មក​សម្ភាសន៍​ការងារ​ក្នុង​តំណែង​មក​ធ្វើ​​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ។

លោក​ Ten Hag ត្រូវ​បាន​គេ​ដឹង​ថា​ បេក្ខជន​ឈាន​មុខ​ដែល​ក្រុម​បិសាច​ក្រហម​ចង់​បាន​យក​មក​ជំនួស​ លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​មួយ​នេះ​ ដោយ​នៅ​ខណៈ​នេះ​កម្រិត​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​របស់​លោក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ទទួល​យក​ហើយ​ និង​ត្រៀម​រួច​ខ្លួន​ជា​ស្រេច​មក​ប្រកួត​ប្រជែង​នៅ​ PL នេះ​។

បើ​យោង​តាម​ លោក​ Fabrizio Romano កំពូល​អ្នកកាសែត​អ៊ីតាលី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ច​សម្ភាសន៍ការងារ​មួយ​នេះ​ Ten Hag បាន​សួរ​ចង់​ដឹង​ថា​ Man Utd មាន​គ្រោង​ថវិកា​ប៉ុន្មាន​ឲ្យ​​ដឹកនាំ​ និង​គម្រោង​ទៅ​ថ្ងៃ​អនាគត​របស់​ក្លឹប​នេះ​ចង់​បាន​អ្វី​។

យ៉ាង​ណា​ Man Utd មិន​ទាន់​សម្រេច​បែប​ណា​នោះ​ទេនឹងលោក Ten Hag​ ដោយ​ក្លឹប​នេះ​នៅ​បន្ត​សម្ភាសន៍​បេក្ខជន​ដទៃ​ទៀត​ជា​មុន​សិន​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម