• 2022-01-25 13:07:44
  • បាល់ទាត់

Bonucci និង​ Chielliniថា​ Ronaldo មិន​ដែល​ធ្វើ​ចរិត​ជា​ កំពូល​តារា​ល្បី​ ម្ដង​ណា​ទេ​កាល​នៅ​ Juventus

  • 2022-01-25 13:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Leonardo Bonucci និង​ខ្សែការពារ​ Giorgio Chiellini និយាយ​ទៅ​កាន់​ កម្មវិធី​ជជែក​កម្សាន្ត​ Fedez's Wild Moss នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មិន​ដែល​ធ្វើ​ចរិត​ជា​ កំពូល​តារា​ល្បី​ ម្ដង​ណា​ទេ​កាល​នៅ​លេង​ក្លឹប​ Juventus ជា​មួយ​ពួក​គេ​។

Bonucci និង​ Chiellini បាន​និយាយ​ថា​៖" កាល​ពី​ត្រៀម​ទទួល​ Ronaldo មក​ក្លឹប​ Juventus យើង​ដំបូង​នេះ​ យើង​បាន​រៀប​ចំ​ យក​សកម្មភាព​ទាំង​ប៉ុន្មាន​របស់​គេ​កន្លង​មក​ រៀប​ចំ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​នៅ​បណ្ដាញ​សង្គម​។ យ៉ាង​ណា​ចាប់​តាំង​ពី​ គេ​ជា​កីឡាកររបស់​ក្រុម​យើង​មក​ យើង​ធ្វើ​ធ្វើ​ឫកពា​ធម្មតា​ ដូច​គេ​ដូច​ឯង​ជាមួយ​អ្នករាល់​គ្នា​ទាំង​អស់​ក្នុង​ក្រុម​នេះ​ "។

ពួក​គេ​ទាំង​ពីរ​បាន​បន្ត​ថា​៖" និយាយ​ទៅ​ គេ​អត់​ដែល​ធ្វើ​ ចរិត​ឫកពា​ជា​កំពូល​តារា​ល្បី​ម្ដង​ណា​ទេ​។ ទោះ​ជា​គេ​គ្រប់គ្រង​ កាន់​កាប់​ការងារ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ជា​ច្រើន​ដោយ​ខ្លួន​គេ​ផ្ទាល់​ តែ​គេ​នៅ​ធ្វើ​ធម្មតាៗ យើង​នៅ​តែ​អាច​លេង​សើច​ធម្មតា​បាន​ជា​មួយ​គេ​អញ្ចឹង​ "។

Ronaldo ធ្លាប់​លេង​ឲ្យ​ Juventus តាំង​ពី​ឆ្នាំ​២០១៨-២០២១ ដោយ​ចូល​លេង​បាន​ ១៣៤ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០១គ្រាប់​។ ដោយ​កំពូល​កីឡាករ​នេះ​ទើប​ផ្លាស់​មក​ Man Utd សារជា​ថ្មី​នៅ​ដើម​រដូវកាល​ឆ្នាំ​២០២១/២២នេះ​៕​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម