• 2022-01-04 02:44:46
  • បាល់ទាត់

​បង្ហាញ​ខ្លួន​ជា​កីឡាករ Barca ​បាន​ប៉ុន្មាន​ម៉ោង​ ស្រាប់​តែ​ Torres មាន​កូវីដ-១៩

  • 2022-01-04 02:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ferran Torres ទើប​តែ​បង្ហាញ​ខ្លួន​ជា​កីឡាករ​ថ្មី​របស់ Barcelona កាល​ពី​ម្សិលមិញ​ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក គេ​បាន​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ-១៩។

កីឡាករ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​កន្លះ​ជាមួយ Barca ដែល​គេ​ដឹង​ថា​​មាន​តម្លៃ​ខ្លួន​៤៦,៧​លាន​ផោន បូក​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​៨​លាន​ផោន​បន្ថែម​ទៀត។ Barca បាន​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់ Torres ដល់​ទៅ​១​ប៊ីលាន​​អឺរ៉ូ​ឯណោះ។

ដំបូង​ឡើយ Torres ត្រូវ​បាន​រំពឹង​នឹង​អាច​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ Spanish Super Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Real Madrid នៅ​ថ្ងៃ​ទី ១២ ខែ មករា។ ប៉ុន្តែ​​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​គេ​ពេល​នេះ​ត្រូវ​ពន្យារពេល​ហើយ បន្ទាប់​ពី Barca បាន​ប្រកាស​ថា Torres វិជ្ជមាន​កូវីដ-១៩ ជាមួយ​មិត្ត​រួម​ក្រុម Pedri៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់