• 2022-01-03 13:13:22
  • បាល់ទាត់

Laporta ឆ្លើយ​បែប​នេះ​ នៅ​ពេល​សួរ​ទាក់​ទង​នឹង​ ឱកាស​ដែល​​ Haaland មក​លេង​នៅ​ Barca

  • 2022-01-03 13:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona ត្រូវ​បាន​អ្នក​សាសែត​សួរ​លោក​ថា​ តើ​ក្លឹប​លោកមាន​ឱកាស​កម្រិត​ណា​ ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ​ Erling Haaland មក​​ក្លឹប​លោក​ នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​?

លោក​ Laporta បាន​និយាយ​ថា​៖" កីឡាករ​ឆ្នើមៗ​ទាំង​អស់​ចង់​ចូល​រួម​ជា​មួយ​ Barca រហូត​ហ្នឹង​។ ឥឡូវ​នេះ​យើង​នូវ​តាម​មើល​ ក្នុង​ទី​ផ្សារ​កីឡាករ​នៅ​ឡើយទេ​។ ខ្ញុំ​មិន​ចង់​និយាយ​ពី​កីឡាករ​ណា​មួយ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ​ ព្រោះ​ថ្លៃ​ខ្លួន​របស់​ពួក​គេ​ចេះ​តែ​ឡើង​រហូត​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​យើង​កំពុង​​រក​អ្នកណា​ ដែល​ជួយ​ក្រុម​យើង​ទៅ​មុខ​ ហើយ​លោក​ Xavi (គ្រូ​បង្គោល​ Barca) គាត់​ចង់​បាន​។ យើង​កំពុង​ធ្វើ​ការ​ពង្រឹង​ក្រុម​យើង​ឲ្យ​ល្អ​ជាង​មុន អញ្ចឹង​តិច​ទៀត​នឹង​ឃើញ​ហើយ​ យើង​នឹង​ត្រលប់​មក​ខ្លាំង​វិញ​ "។

កាល​ពី​ពេល​ថ្មីៗនេះ​ Barca បាន​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Ferran Torres ពី​ Manchester City និង​គ្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ពី​ Juventus ដើម្បី​ពង្រឹង​ក្រុម​ខ្លួន​ផង​ដែរ​។

នៅ​ខណៈ​នេះ​ក្លឹប​នេះ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​ La Liga ដោយ​មាន​៣១ពិន្ទុ​ ខណៈ​ Real Madrid ជា​ក្លឹប​នាំ​មុខ​ក្នុង​ប្រកួត​នេះ​មាន​ ៤៦ពិន្ទុ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់