• 2022-01-03 03:35:05
  • បាល់ទាត់

១​គ្រាប់​របស់ Salah យប់​មិញ​ជា​គ្រាប់​បាល់​ទី​១៥០​នៅ​ទឹក​ដី​អង់គ្លេស

  • 2022-01-03 03:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Mohamed Salah ​រក​បាន​មួយ​គ្រាប់​កាល​ពី​យប់​មិញ​ទៅ​លើ​ក្រុម​ចាស់ Chelsea ដែល​ជា​កាត់​យ៉ាង​ស្អាត​ពី Alexander-Arnold ​ពី​កណ្ដាល​​ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​របស់​តោខៀវ​។ ១​គ្រាប់​នោះ​គឺ​ជា​គ្រាប់​បាល់​ទី​១៥០ របស់​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​នៅ​ទឹក​ដី​​អង់គ្លេស​។

​​គ្រាប់​បាល់​ទី​១៥០​នេះ​គិត​បញ្ចូល​​ទាំង​គ្រាប់​បាល់​ដែល​បាន​​​ចាប់​ផ្ដើម​លេង​ដំបូង​របស់​ Salah ​​កាល​​​លេង​ឲ្យ Chelsea ​ឆ្នាំ​២០១៤ ​ដែល​ពេល​នោះ​​ស៊ុត​ទៅ​លើ Arsenal ដើម្បី​ឈ្នះ​៦-០​។ គិត​​នៅ​ចន្លោះ​​ឆ្នាំ​២០១៤-២០១៦ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​បាន​១៣​ប្រកួត​និង​រក​បាន​២​គ្រាប់​ឲ្យ Chelsea មុន​ពេល​ផ្លាស់​ទៅ​កាន់​​ទឹក​ដី​អ៊ីតាលី​ក្លឹប​ Fiorentina ​​ឆ្នាំ​២០១៥​ក្រោម​ការ​ខ្ចី​ជើង​។ ​ក្រោយ​មក​ក៏​ប្ដូរ​មក​លេង​ឲ្យ Roma ​ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង​​ចន្លោះ​ឆ្នាំ​២០១៥-២០១៦​ ដដែល​​មុន​ពេល Roma ទិញ​ដាច់​នៅ​ឆ្នាំ​២០១៦-២០១៧។

​ក្នុង​ការ​ស៊ុត​ចូល​មួយ​គ្រាប់​យប់មិញ​នេះ​ដែរ អ្នក​គាំទ្រ​បាន​ស្រែក​ថា ជា​គ្រាប់​បាល់​​ស៊ុត​ដ៏​អស្ចារ្យ។ ​១៥០​គ្រាប់​គឺ​ស៊ុត​ឲ្យ​ Liverpool ១៤៨ គ្រាប់​និង ២​គ្រាប់​សម្រាប់​ការ​ស៊ុត​ឲ្យ Chelsea ​ក្នុង​អាជីព​បាល់ទាត់​របស់ Salah ​​នៅ​អង់គ្លេស​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់