• 2021-11-17 03:10:51
  • បាល់ទាត់

​​យល់​ដឹង​ពី​​ការ​ចាប់​គូ និង​​កម្មវិធី​ប្រកួត play-off ពាន World Cup នៅ​តំបន់​អឺរ៉ុប​

  • 2021-11-17 03:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ចាប់​​គូ​ដើម្បី​ធ្វើ​ការ​ប្រកួត​ Play-Off ពាន​រង្វាន់ 2022 World Cup នៅ​កាតា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​សុក្រ ទី​២៦ ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ​នៅ​​ទីក្រុង Zurich ​ប្រទេស​ស្វីស​។

​ក្រុម​​លេខ​២​ល្អ​នៅ​តាម​ពូល​នី​មួយ​ៗ​​ទាំង​១០ ដែល​បាន​ប្រកួត​បញ្ចប់​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ នឹង​ទទួល​បាន​ឱកាស​​ទៅ​លេង​ Play-Off ចំនួន​១០​ក្រុម។ បន្ថែម​ពីរ​ក្រុម​ទៀត​​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​ ឬ​គេ​ហៅ​ថា​ក្រុម​លេចធ្លោ​​កាល​ប្រកួត​ពាន UEFA Nations League ក៏​ទទួល​បាន​ឱកាស​ចូល​លេង​វគ្គ​ Play-Off នេះ​ដែរ​​ ដែល​ពីរ​ក្រុម​នោះ​គឺ​អូទ្រីស និង ឆែក ។

១២​ក្រុម​ដែល​បាន​ឡើង​ទៅ​​នោះ​​គឺ​ត្រូវ​បាន​បែង​​ចែក​ជា២​​Pot ដែល​ Potទី​១​ គេ​​ចុច​យក​ក្រុម​លេខ​២​​មាន​ពិន្ទុ​ល្អ​​បំផុត​ចំនួន​៦​ក្រុម​មក​ពី​វគ្គ​សន្សំ​ពិន្ទុ​​នៅ​តាម​ពូល​។ ចំណែក​ Potទី​២​មាន​៦​ក្រុម​ដូច​គ្នា​​គឺ​​ក្រុម​លេខ​២​ល្អ​បំផុត​ចំនួន​៤ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ ​និង​២​មក​​ជា​ក្រុម​ល្អ​ក្នុង​ពាន UEFA Nations League ។

​​​​​​​​​​​​​ក្រុម​ទាំង​នៅ​តាម​ ​Pot នឹង​ចាប់​គូ​​លេង​នៅ​ថ្ងៃ​ទី​២៤-២៥​ ខែ​មីនា ឆ្នាំ​២០២២ ដែល​ការ​លេង​ Play-Off គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​។ ចំណែក​ការ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​នៃ​ការ​ប្រកួត​ Play-Off ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨-២៩ ​ខែ​មីនា ឆ្នាំ​២០២២ ដើម្បី​ស្វែង​រក​ក្រុម​ចំនួន​៣ ដើម្បី​បង្រ្គប់​១៣​ក្រុម​​​ឡើង​ទៅ​កាន់ 2022 World Cup នៅ​កាតា ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់