• 2021-11-12 11:51:48
  • បាល់ទាត់

Salah ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ PL ប្រចាំ​ខែ​តុលា​

  • 2021-11-12 11:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​ របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​នៅ​លីគ​កំពូល​មួយ​នេះ​។

នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​នេះ​ Salah បាន​ស៊ុត​ចូល​ជួយ​ក្លឹប​ Liverpool បាន​៥គ្រាប់​ Assist បាន​ ៤ដង​ និង​រក​បាន​ Hat-Trick មួយ​ផង​ដែរ​ក្នុង​ប្រកួត​តទល់នឹង​ Manchester United នូវ​លទ្ធផល​ឈ្នះ​ ៥-០។

ការ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​នៅ​ Premier League នេះ​ជា​លើ​ទី​៤ហើយ​ សម្រាប់​កំពូល​ខ្សែ​ប្រយុទ្ធ​នេះ​ ដោយ​ធ្លាប់​ឈ្នះ​ចំនួន​៣ដង​កន្លង​មក​ ​លើក​ទី​១ ​នៅ​​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើក​ទី​២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ និង​លើក​ទី​៣ នៅ​ខែ​មីនា​ ឆ្នាំ​២០១៨​ដដែល​នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់