- 2021-11-02 12:03:47
- បាល់ទាត់
Messi អត់មានឈ្មោះចូលរួមប្រកួត UCL តទល់នឹង Leipzig ទេ
- 2021-11-02 12:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi អត់មានឈ្មោះចូលរួមប្រកួត UCL តទល់នឹង Leipzig ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi អត់មានឈ្មោះទៅចូលរួមប្រកួតជួយក្លឹប Paris Sait Germain តទល់នឹងក្លឹប RB Leipzig ក្របខ័ណ្ឌ UEFA Champions League នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង៣:០០ ទៀបភ្លឺស្អែកនេះទេ(ម៉ោងកម្ពុជា)។ នេះបើយោងតាមការចុះផ្សាយ PSG នៅថ្ងៃនេះ។
បើតាមការបកស្រាយរបស់ក្លឹបបារាំងខាងលើផ្ទាល់ Messi អវត្តមានពីប្រកួតមួយនេះគឺដោយសារតែ កំពូលខ្សែប្រយុទ្ធរូបនេះរូបនេះមានបញ្ហាសាច់ដុំជើងខាងឆ្វេង និងឈឺជង្គង់ខាងស្ដាំថែមទៀតផង។
ខាងក្លឹបមិនបានបញ្ជាក់ពីរយៈពេល ដែលកីឡាករនេះនឹងត្រលប់នៅថ្ងៃណាវិញឲ្យពិតប្រាកដនោះទេ។
នៅក្នុងរដូវកាលនេះ Messi បានចូលរួមជួយ PSG ៨ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់៕