• 2021-10-14 11:18:41
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​ទាំង​៦រូប​ ដែល​មាន​យន្ត​ហោះ​ឯកជន​ផ្ទាល់​ខ្លួន​ថ្លៃ​បំផុត​ ក្នុង​ពេល​នេះ​

  • 2021-10-14 11:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​​ឯក​ជន​ផ្ទាល់​ខ្លួន​ ជា​របស់​ដ៏​ថ្លៃ​មួយ​សម្រាប់​មនុស្ស​ធម្មតា​ក្នុង​ការ​ទិញ​យក​មក​ប្រើ​ប្រាស់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ចំពោះ​កំពូល​កីឡាករ​បាល់ទាត់​ យន្ត​ជន​ឯក​នេះ​សំខាន់​បំផុត​ក្នុង​ការ​ជួយ​សម្រាល​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ ត្រូវ​ការ​ធ្វើ​ដំណើរ​ច្រើន​ដូច​ជា​ទៅ​ជួប​គ្រួសារ​ ចុះ​កុងត្រា​ចុះ​កុងត្រា​ជា​មួយ​ផលិតផល​នេះ​នោះ​ ហើយ​ត្រលប់​មក​បង្ហាញ​ខ្លួន​នៅ​ក្លឹប​វិញ​ឲ្យ​ទាន់​ពេល​វេលា​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Menkor Aviation ដែល​ជា​ភ្នាក់ងារ​អាកាសចរណ៍​​មួយ​កន្លែង​ ខាង​ក្រោម​នេះជា​កំពូល​កីឡាករ​បាល់ទាត់​ទាំង​៦រូប​ ដែល​មាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពេល​នេះ​៖

១. Cristiano Ronaldo៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Gulfstream G650 មាន​តម្លៃ​ ៦៥​លាន​ដុល្លារ​។

២. Lionel Messi៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Gulfstream V មាន​តម្លៃ​ ៤៥​លាន​ដុល្លារ​។

៣. Zlatan Ibrahimovic៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Cessna Citation Longitude មាន​តម្លៃ​ ២៦​លាន​ដុល្លារ​។

៤. Neymar៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Cessna Citation Sovereign មាន​តម្លៃ​ ២២​លាន​ដុល្លារ​។

៥. Paul Pogba៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Gulfstream G280 មាន​តម្លៃ​ ២០លាន​ដុល្លារ​។

៦. Gareth Bale៖ ប្រើ​ប្រាស់​យន្ត​ហោះ​ឯកជន​ប្រភេទ​ Cessna Citation XLS+ មាន​តម្លៃ​ ៨លាន​ដុល្លារ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់