- 2021-09-01 13:38:57
- បាល់ទាត់
ប្រភពជិតស្និទ្ធនឹង Bayern ថា ក្លឹបយក្សអាល្លឺម៉ង់នេះនឹងពិបាកក្នុងការទិញ Haaland
- 2021-09-01 13:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពជិតស្និទ្ធនឹង Bayern ថា ក្លឹបយក្សអាល្លឺម៉ង់នេះនឹងពិបាកក្នុងការទិញ Haaland
ចន្លោះមិនឃើញ
លោក Karl-Heinz Rummenigge អតីតនាយកប្រតិបត្តិក្លឹប Bayern Munich បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Sport Bild ថា ក្លឹបយក្សអាល្លឺម៉ង់នេះអាចនឹងពិបាកណាស់ក្នុងការនាំចូលខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Braut Haaland ពីក្លឹប Bayern Munich។
“គេ [Haaland] កំពុងតែក្លាយជាបុគ្គលដ៏ល្បីនៅក្នុងលីគ [Bundesliga]”។ នេះបើតាមការលើកឡើងរបស់លោក Rummenigge។
លោកបានបន្ថែមថា៖ "ខ្ញុំខ្លាចតែគេនឹងបន្តលេងនៅ Bundesliga នោះទេ។ បើតាមទម្រង់លេងរបស់គេបានឱ្យដឹងថា វាពិតជាពិបាកណាស់ ដែលឱ្យគេនៅអាល្លឺម៉ង់។ ខ្ញុំសន្និដ្ឋានថា អនាគតរបស់គេនៅលេងក្រៅប្រទេស" ។
Haaland ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា មានក្លឹបធំៗមួយចំនួនចង់បានរូបគេ តែចុងក្រោយគេនៅតែបន្តលេងនៅ Dortmund ដដែល៕