• 2021-08-30 13:39:45
  • បាល់ទាត់

Pogba យល់​ថា​ក្រុម Man Utd ឆ្នាំ​នេះ​ជា​ក្រុម​ខ្លាំង​ជាង​គេ ដែល​គេ​ធ្លាប់​លេង​ជាមួយ

  • 2021-08-30 13:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង Paul Pogba បាន​និយាយ​ក្រោយ​ក្លឹប Manchester United ឈ្នះ​ក្លឹប Wolves ក្នុង​លទ្ធផល ១ ទល់​នឹង ០ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ក្រុម​កីឡាករ​បិសាច​ក្រហម​រដូវ​កាល​នេះ ជា​ក្រុម​ Man Utd ខ្លាំង​ជាង​គេ ដែល​ខ្លួន​ធ្លាប់​លេង​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " កន្លង​មក​ក្រុម Manchester United ជា​ក្រុម​ខ្លាំង​ហើយ តែ​ក្រុម​នេះ​ជា​ក្រុម​ខ្លាំង​ជាង​គេ ដែល​ខ្ញុំ​ធ្លាប់​លេង " ។

'' ប្រាកដ​ណាស់​នេះ​ជា DNA របស់​ក្លឹប​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​មាន​ក្រុម​ខ្លាំង ដែល​អាច​ក្លាយ​ជា​ក្រុម​ជើងឯក។ យើង​ដឹង​ថា​វា​នឹង​ពិបាក​ តែ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​លើក​ពាន " នេះ​ជា​ការ​លើកឡើង​របស់ Pogba។

Manchester United ក្នុង​ឆ្នាំ​នេះ​បាន​នាំ​ចូល​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ខ្សែ​ស្លាប​អង់គ្លេស Jadon Sancho ហើយ​ជាពិសេស​ទៅ​ទៀត​នោះ​គឺ ការ​ត្រលប់​មក​វិញ​យ៉ាង​ភ្ញាក់ផ្អើល​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់