• 2021-08-24 03:03:35
  • បាល់ទាត់

មុន​ចេញពីបឹងកេត ទេស សម្បត្តិ ​ថាពិបាកប្រឈមនឹងរឿង១នេះខ្លាំងបំផុត

  • 2021-08-24 03:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចាកចេញរបស់ ទេស សម្បត្តិ ពីក្លឹបបឹងកេត បានធ្វើឱ្យ​បណ្ដាញសារព័ត៌មានក្នុងស្រុកចាប់អារម្មណ៍ចុះផ្សាយកាល​ពី​ម្សិលមិញ​ ដ្បិតគេជាខ្សែការពារកំពុងពេញកម្លាំងដ៏ល្អ និងធ្លាប់​ជួយឱ្យ​បឹងកេត​លើក​ពាន​លីគ​កំពូល​កម្ពុជា​ រហូត​​ដល់​ទៅ​២រដូវកាល។

ក្រោយ​ចេញ​ពី​ម្ចាស់ជើងឯកលីគ៤សម័យ​កាល ទេស សម្បត្តិ បាន​លើក​ឡើង​ថា​រឿង​មួយ​ដែល​គេ​ពិបាក​ប្រឈម​បំផុត​នោះ​គឺ ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹងកេតលោក បែ មករា។ ពិបាក​ប្រឈម​ ព្រោះ​គេ​ពិបាក​ក្នុង​កាេ​សុំ​ចាកចេញ។

កីឡាករ​ឆ្នើម​បាន​សង្កត់​ធ្ងន់​ថា ៖«(ខ្ញុំ​)ពិបាក​ក្នុង​ការ​ហាមាត់​និយាយ គាត់​តែង​តែ​ប្រាប់​រឿង​យើង​ល្អៗ​ គាត់​អត់​ចង់​ឱ្យ​ខ្ញុំ​ចេញ​ទេ ខ្ញុំ​ជាមួយ​គាត់​ស្និទ្ធ​គ្នាណាស់​ គាត់​ដូច​ជា​បង​បង្កើត​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ក៏​អរគុណ​គាត់​ ដែល​តែង​តែ​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​ខ្ញុំ​រយៈ​ពេល​៣​ឆ្នាំ​នេះ​»។

ទោះបីជា​យ៉ាង​ណា ដើម្បី​ផ្ដល់​ឱកាស​ថ្មី និង​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ ទេស សម្បត្តិ ក្លឹប​បឹង​កេត​បាន​យល់​ព្រម​ផ្ទេរ​រូប​គេ​ទៅ​កាន់​ក្លឹប​បាល់​ទាត់​វិសាខា។ អតីត​កីឡាករ​​សាលាបាល់​ទាត់​ជាតិ​បាទី ក៏​បាន​​សន្យា​ប្រឹង​ឱ្យ​អស់​កម្លាំង​កាយ​ចិត្ត ជួយ​វិសាខា​លើក​ពាន​តាម​ដែរ​អាច​ធ្វើ​បាន​។

គួរ​បញ្ជាក់​ថា​ ខ្សែ​ការពារ​វ័យ​ក្មេងទេសសម្បត្តិ ធ្លាប់​ជួយ​ឱ្យ​បឹង​កេត​លើក​ពាន​​រង្វាន់​លី​គ​កំពូល​​​កម្ពុជាពីរ​​រដូវ​កាល​គឺឆ្នាំ ២០១៩ និង ២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់