- 2021-06-11 12:28:28
- បាល់ទាត់
Man Utd និង Dortmund បន្តនិយាយមិនត្រូវថ្លៃគ្នាលើរឿងទិញ Sancho
- 2021-06-11 12:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd និង Dortmund បន្តនិយាយមិនត្រូវថ្លៃគ្នាលើរឿងទិញ Sancho
ចន្លោះមិនឃើញ
ក្លឹប Manchester United និងក្លឹបអាល្លឺម៉ង់ Dortmund នៅតែនិយាយមិនត្រូវថ្លៃគ្នាលើការដោះដូរខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Jordan Sancho។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
ប្រភពដដែលបានឲ្យដឹងថា ខាង Manchester United ស្នើទិញក្នុងតម្លៃប្រមាណ ១០៦លានដុល្លារ ដោយគិតទាំងថ្លៃផ្សេងៗទៀត ខណៈ Dortmund វិញចង់លក់ក្នុងតម្លៃប្រមាណ ១២១លានដុល្លារ។
Sky Sports បានសង្កត់ធ្ងន់ថា ក្លឹបទាំងពីរនៅតែមានឆន្ទៈក្នុងការចរចាជាមួយគ្នាទៅវិញទៅមក ខណៈកុងត្រាផ្ទាល់ខ្លួនរវាង Sancho និង Unitedមិនមែនជាបញ្ហាឡើយ។
យោងតាមសេចក្ដីរាយការណ៍របស់លោក Fabrizio Romano បានឲ្យដឹងថា United និង Sancho បានព្រមព្រៀងគ្នាជាគោលការណ៍ទៅហើយ ជាមួយនឹងកុងត្រារយៈពេល ៥ឆ្នាំ ពោលគឺដល់ឆ្នាំ២០២៦៕