- 2021-05-30 04:21:09
- បាល់ទាត់
គួរឱ្យអាណិតណាស់ Kevin de Bruyne ប្ដូរចេញទាំងទឹកភ្នែកហូររហាម!
- 2021-05-30 04:21:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឱ្យអាណិតណាស់ Kevin de Bruyne ប្ដូរចេញទាំងទឹកភ្នែកហូររហាម!
ចន្លោះមិនឃើញ
ជារឿងគួរឱ្យសោកស្ដាយសម្រាប់ក្រុមក៏ដូចជាប្រិយមិត្ត Manchester City ដែល Kevin de Bruyne ត្រូវបានប្ដូរចេញនៅនាទី៥៨ បន្ទាប់ពីបុកគ្នាជាមួយខ្សែការពារ Antonio Rudiger របស់ Chelsea។
ក្រោយប៉ះទង្គិចថ្ពាល់និងភ្នែកឆ្វេងរបស់ខ្សែបម្រើប្រយុទ្ធ និងអ្នកនាំលេងដ៏សំខាន់សញ្ជាតិប៊ែលហ្ស៊ិក មានសភាពហើមប៉ោង ចំណែក Rudiger ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតលឿង។ ការប៉ះទង្គិចនេះដែរ តម្រូវឱ្យរូបគេត្រូវប្ដូរចេញ មិនអាចបន្ដជួយក្រុម Manchester City ទៀតដែរ។ ដោយបានត្រឹមដូរទៅអង្គុយកៅអីបម្រុង មើលសមាជិកក្រុមលេងនៅ៣០នាទីចុងក្រោយទៀតប៉ុណ្ណោះ។
យ៉ាងណានៅតង់ទីមួយ ខ្សែការពារ Thiago Silva ដ៏រឹងមាំរបស់តោខៀវ និងអតីតកីឡាកររបស់ PSG ក៏ត្រូវបានប្ដូរចេញដែរ ក្រោយមានរបួសពេលប៉ះទង្គិចជាមួយកូនក្រុមលោក Pep។ ត្បិតតែមានការផ្លាស់ប្ដូរនេះមែន ប៉ុន្តែក្រុមរបស់លោក Thomas Tuchel នៅតែធ្វើបានល្អដដែលនៅតំបន់ការពារ។ ជាពិសេស Kante បានរ៉ាប់រងបានទាំងអស់ ទាំងការពារ បម្រើ និងអាចរត់ឡើងទៅជួយប្រយុទ្ធថែមទៀត៕