• 2021-05-30 03:34:42
  • បាល់ទាត់

សម្ដីក្ដុកក្ដួលរបស់ Mason Mount ក្រោយ Chelsea ឈ្នះ UCL យប់​មិញ ​

  • 2021-05-30 03:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឈ្នះ​ជើង​ឯក UCL លើ​ក្រុម​​ជើងឯក Premier League របស់​លោក Pep Gardiola ១-០ ខ្សែ​ប្រយុទ្ធ​ Mason Mount ដែល​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ Kai Havertz ស៊ុត​បញ្ចូល​ទី​ City កាល​ពី​ម៉ោង​២​ទាបភ្លឺ​យប់​មិញ​ បាន​លើក​ឡើង​ថា Chelsea គឺ​ជា​ក្រុម​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​លោក «ពួក​យើង​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភព​លោក»។

ខាង​ក្រោម​នេះ​ជា​សម្ដី​ក្ដុកក្ដួល​បន្ថែម​ទៀត របស់​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​វ័យ​២២​ឆ្នាំ៖

«ខ្ញុំ​រក​ពាក្យ​និយាយ​មិន​ត្រូវ​ទេ។ វា​មិន​អាច​ទៅ​រួច​ទេ»

«អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ការ​ស្រមៃ​ចង់ឈ្នះ​ពាន​ជាមួយ Chelsea។ យើង​ប្រឈម​គ្រប់​យ៉ាង​នៅ Champions League។ យើង​លេង​ជាមួយ​ក្រុម​ខ្លាំងៗ យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​យើង​ឈ្នះ​ពាន។ វា​ជា​ឱកាស​ដ៏​ពិសេស​​​»

«នៅ​ខណៈ​ពេល​នេះ ពួកយើង​ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក។ អ្នក​មិន​អាច​ធ្វើ​បាន​ដូច​យើង​ទេ»។

«តើ​ Man City ជា​ក្រុម​យ៉ាងម៉េច! អ្នក​ឃើញ​ពួកគេ​ធ្វើ​បាន​ល្អ​ប៉ុណ្ណា នៅ​ Premier League។ វា​ជា​ការ​ប្រកួត​ដ៏​តានតឹង។ យើង​រក​បាន​មួយ​គ្រាប់ ហើយ​លេង​ការពារ​រហូត​ដល់​ចាប់​ការ​ប្រកួត​។ ពួកយើង​រក្សា​ទម្រង់​លេងបែបនេះ ហើយ​ពួកយើង​ឈ្នះ។ តើ​ខ្ញុំ​គួរ​និយាយ​ថា​យ៉ាង​ម៉េច​ទៅ​?»

«វា​មិន​គួរ​ឱ្យ​ជឿ។ ឪពុក​ខ្ញុំ​ចេញ​ពី​កន្លែង​អង្គុយ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​គាត់។ ខ្ញុំ​អរគុណ​ដល់​គ្រួសារ​ខ្ញុំ សម្រាប់​អ្វីៗ​គ្រប់យ៉ាង»

កីឡាករ​ចេញ​ពី​យុវជន​ Chelsea បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ក្រុម​តោខៀវ ហើយ​បាន​ជាប់​ជា​កីឡាករ​ល្អ​របស់​ក្លឹប​ប្រចាំ​ឆ្នាំ​២០២១​នេះ។ Mount បង្ហាញ​ខ្លួន​បាន​​៥៤​ប្រកួត រក​បាន​ ៩​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទីបាន​ចំនួន​ ៩​លើក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់