- 2021-05-28 03:58:47
- បាល់ទាត់
ប្រកួតមិនទាន់មកដល់ផង អ្នកគាំទ្រ City និង Chelsea បើកឆាកប្រយុទ្ធនៅ Porto បាត់
- 2021-05-28 03:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតមិនទាន់មកដល់ផង អ្នកគាំទ្រ City និង Chelsea បើកឆាកប្រយុទ្ធនៅ Porto បាត់
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ក្លឹប Manchester City និង Chelsea បានទាក់ទងនឹងការប្រើអំពើហិង្សាក្នុងទីក្រុង Porto មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League មកដល់។
វីដេអូបានបង្ហាញពីការប៉ះទង្គិចគ្នាជាច្រើននៅផ្លូវតំបន់ទន្លេ Douro ដោយអ្នកគាំទ្រតទល់ជាមួយប៉ូលិស បន្ទាប់ពីបារផឹកស៊ីត្រូវបញ្ជាបិទត្រឹមម៉ោង១០:៣០នាទីយប់។ ទូរទស្សន៍ក្នុងប្រទេសព័រទុយហ្គាល់បានបង្ហាញរូបភាពនៃការប៉ះទង្គិចគ្នាជាច្រើនរបស់អ្នកគាំទ្រ City និង Chelsea ដែលមកទីក្រុង Porto ចាំមើលការប្រកួតធំ។
វីដេអូមួយបង្ហាញពីមនុស្សបានដេញវាយគ្នាពេញផ្លូវ និងស្រែករំខាននៅពេលរាត្រី។ តាមការឲ្យដឹង អ្នកគាំទ្រ City និង Chelsea បានប៉ះគ្នាជាមួយប៉ូលិសក្នុងទីក្រុង Porto ជាហេតុធ្វើឲ្យមានការកម្លាំងការពារកាន់តែច្រើនមុនផ្ដាច់ព្រ័ត្រ UCL មកដល់។
Manchester City និងត្រូវតទល់ជាមួយ Chelsea នៅរាត្រីស្អែកម៉ោង២:០០នាទីរំលងអាធ្រាត្រក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល២០២០-២១៕
Desacatos entre adeptos do Manchester City e do Chelsea no Porto. #UCLfinal pic.twitter.com/CErUI7oQ7a
— olhaoquete2igo (@olhaoquete2igo) May 27, 2021