• 2021-05-25 01:15:42
  • បាល់ទាត់

Neville ណែនាំ​ឲ្យ United ទិញ​កីឡាករ​៣​នាក់​នេះ រដូវ​កាល​ថ្មី​នឹង​ឈ្នះ​ PL មិនខាន

  • 2021-05-25 01:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville បាន​បង្អុល​ឈ្មោះ​កីឡាករ​៣​រូប​ឲ្យ Manchester United ទិញ​ចូល ហើយ​ធានា​ថា​ពួក​គេ​នឹង​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​ក្រោយ។

ក្នុង​​ការ​សាកសួរ​មួយ​ក្នុង​បណ្ដាញ​សង្គម Twitter អតីត​ខ្សែ​ការពារ​របស់​បិសាច​ក្រហម​លោក Neville ត្រូវ​បាន​សួរ​អំពី​បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង United រួម​ទាំង​ការ​ផ្ទេរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។ Neville ជឿជាក់​ថា Raphael Varane, Harry Kane និង Jadon Sancho នឹង​អាច​ជួយ Man Utd ប្រជែង​​ឈ្នះ​ពាន​លីគ​បាន។

សម្រាប់​កីឡាករ​ទាំង​៣​រូប​ដែល Neville សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​មែនទែន។ ប្រសិន​បើ Man Utd ហ៊ាន​ចំណាយ​ក៏​អាច​ប៉ះ​ពាល់​ខ្លះ​ដែរ​សម្រាប់​ថវិការ​ក្លឹប។ យ៉ាងណា Kane និង Sancho គឺ​ជា​គោលដៅ​របស់​បិសាចក្រហម​​យូរ​មក​ហើយ។

ថ្មី​ៗ​នេះ Kane ទើប​តែ​ស្នើ​ Spurs សុំ​ចេញ​ពី​ក្លឹប ដោយ​ចង់​ទៅ​រក​ទ្រនំ​ថ្មី​ដើម្បី​ឈ្នះ​ពាន។ អ្នក​គាំទ្រ​ម្នាក់​បាន​សួរ Neville ថា តើ Man Utd ​នឹង​អាច​បញ្ចប់​នៅ​លេខ​ប៉ុន្មាន​នៅ​រដូវ​កាល​ក្រោយ​ជាមួយ​នឹង​ការ​​ទិញ​កីឡាករ​ត្រឹមត្រូវ? Neville តប​វិញ​ថា៖ Varane, Kane និង Sancho = ពាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់