- 2021-05-21 02:49:23
- ប្រដាល់
ឈិត សេរីវណ្ណថង សងសឹក ម៉ឺន មេឃា និងរកបាន៣ពិន្ទុបន្ថែមបានទេ
- 2021-05-21 02:49:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សេរីវណ្ណថង សងសឹក ម៉ឺន មេឃា និងរកបាន៣ពិន្ទុបន្ថែមបានទេ
ចន្លោះមិនឃើញ
ឈិត សេរីវណ្ណថង និង ម៉ឺន មេឃា នឹងត្រូវប្រកួតគ្នានៅដណ្ដើម ៣ពិន្ទុ នាសប្ដាហ៍ទី៣ នៃការប្រកួតសន្សំពិន្ទុពូល A ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនៅសង្វៀន CNC។
កីឡាករ ឈិត សេរីវណ្ណថង និង ម៉ឺន មេឃា គឺបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាសម្រាប់ការប្រកួតនេះបើទោះមាននរណាឈ្នះ ឬចាញ់ក៏មិនថ្វីដែរជាការប្រកួតបង្គ្រប់កិច្ច។ មិនត្រឹមតែជាការប្រកួតសន្សំពិន្ទុរវាងអ្នកទាំងពីរទេ ពោលក៏ជាការប្រកួតសងសឹកផងដែរព្រោះកន្លងទៅមានចាញ់ មានឈ្នះរៀងខ្លួន។ អ្វីដែលចាំមិនភ្លេចប្រកួតចុងក្រោយ មេឃា ឈ្នះ វណ្ណថង និងក្រសោបប្រាក់លានទៀតផងដូច្នេះនេះអាចជាការសងសឹក។
រំលឹកដែរថា ការប្រកួតសន្សំពិន្ទុក្នុងពូល A ថ្ងៃសៅរ៍ស្អែកនេះជាប្រកួតចុងបញ្ចប់ហើយគឺ ឈិត សេរីវណ្ណថង ប៉ះ ម៉ឺន មេឃា ឡុង ជិន ប៉ះ សូត្រ វាសនា។ ពូល A កីឡាករ ឈិត សេរីវណ្ណថង និង ម៉ឺន មេឃា មាន៦ពិន្ទុដូចគ្នា ចំណែក ឡុង ជិន និង សូត្រ វាសនា មាន២ពិន្ទុ និងត្រូវធ្លាក់ចេញពីកម្មវិធីហើយ។ ការប្រកួតស្អែកនេះនឹងធ្វើឡើងនៅម៉ោង ៦ល្ងាចតទៅនៅ CNC៕