• 2021-05-13 04:53:59
  • បាល់ទាត់

អាជ្ញាកណ្ដាល​ធ្លាប់​ទាស់​សម្ដី​ជាមួយ Pep នឹង​កាត់​ក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ City និង Chelsea

  • 2021-05-13 04:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ប្រកាស​ថា លោក Antonio Miguel Mateu Lahoz នឹង​ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រវាង​ Manchester City ជាមួយ Chelsea។

Lahoz​ វ័យ​៤៤​ឆ្នាំ​​សញ្ជាតិ​អេស្ប៉ាញ​នឹង​​កាត់​សេចក្ដី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ UCL ជា​លើក​ដំបូង។ លោក​បាន​កាត់សេចក្ដី​ចំនួន​៦​ប្រកួត​​នៅ​ Champions League នា​ដូវ​កាល​នេះ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​គឺ Lahoz ធ្លាប់​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជាមួយ​លោក Pep Guardiola នៅ UCL កន្លង​ទៅ។

នៅ​ឆ្នាំ​២០១៧ Guardiola ធ្លាប់​អន់​ចិត្ត​ ពេល​ដែល​លោក Lahoz ផ្ដល់​កាត​លឿង​ឲ្យ Sergio Aguero រឿងធ្វើ​ដួល​ចង់​បាន​បាល់​ប៉េណាល់ទី ក្នុង​ការ​ប្រកួត​ជាមួយ Monaco ក្នុង​​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL។

រដូវ​កាល​បន្ទាប់ Lahoz បាន​បណ្ដេញ​ Guardiola ចេញ​ពី​តំបន់ Touchline ឲ្យ​ទៅ​អង្គុយ​ខាង​លើ បន្ទាប់​ពី​លោក​តវ៉ា​​ការ​បដិសេធ​គ្រាប់​បាល់​របស់ Leroy Sane ក្នុង​ជំនួប​ជាមួយ Liverpool វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់