• 2021-04-19 11:24:33
  • បាល់ទាត់

Mourinho ត្រូវ​បាន​បញ្ចប់​ការងារ​នៅ Spurs ក្រោយ European Super League ចេញ​រូបរាង

  • 2021-04-19 11:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho និង​ក្រុម​ការងារ​ត្រូវ​បាន​ក្លឹប Tottenham Hotspur បញ្ចប់​ការងារ​ជា​អ្នក​ចាត់ការ​របស់​ក្លឹប​ហើយ​នៅ​ល្ងាច​ម៉ោង​នៅ​កម្ពុជា។

ខាង​ Spurs មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ក្នុង​ការ​ចែក​ផ្លូវ​គ្នា​នោះ​ទេ ដោយ​លោក Daniel Levy ប្រធាន​ក្លឹប​ Spurs បាន​និយាយ​ថា ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​លោក និង​ Mourinho ពិត​ជា​ល្អ​ណាស់ ហើយ​សោកស្ដាយ​ ដែល​បង្ខំ​ចិត្ត​បែក​គ្នា​ដូច្នេះ។

អតីត​ខ្សែ​បម្រើ Spurs និង​ជា​គ្រូ​ថ្នាល​របស់​ក្លឹប​បច្ចុប្បន្ន​នេះ​គឺ លោក Ryan Mason នឹង​ឡើង​ជំនួស​លោក Mourinho បណ្ដោះអាសន្ន។

មាន​ការ​សង្ស័យ​មួយ​ចំនួន​បាន​លើកឡើង​ថា Spurs ដេញ Mourinho ចេញ​ ដោយសារ​តែ​បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​នឹង​ Spursការ​ចូល​រួម​បង្កើត​ក្របខ័ណ្ឌ European Super League ដែល​រង​ការ​រិះគន់​ពី FIFA, UEFA និង​សមាគមបាល់ទាត់​អឺរ៉ុប​ជា​ច្រើន​ទៀត​។

យ៉ាងណាមិញ បើ​តាម​អ្នក​វិភាគ​បាល់ទាត់​មួយ​ចំនួន​បាន​លើកឡើង​ថា ដោយសារ​តែ​លទ្ធផល​អាក្រក់​ផ្ទួនៗ​គ្នា​របស់ Spurs ក្រោម​ការ​ដឹកនាំ​របស់ Mourinho ទើប​ខាង​ក្លឹប​សម្រេច​បណ្ដេញ​លោក​ចេញ ដោយ​មិនមាន​ពាក់ព័ន្ធ​នឹង​ ESL អ្វី​នោះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់