• 2021-04-11 03:08:03
  • បាល់ទាត់

អាជ្ញាកណ្ដាល Andujar ​៖ Mendy ​ទាញ​មែន តែ​មិន​ដល់​កម្រិត​ប៉េណាល់ទី​

  • 2021-04-11 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Juan Andujar Oliver ​អតីត​អាជ្ញាកណ្ដាល​ឆ្នើម​របស់​អេស្ប៉ាញ ​ដែល​បាន​មើល​ការ​ប្រកួត បញ្ជាក់​ថា Mendy ​ពិត​ជា​ទាញ Martin Braithwaite ​មែន ប៉ុន្តែ​វា​មិន​ទាន់​ដល់​កម្រិត​ត្រូវ​ផ្ដល់​ប៉េណាល់ទី​នោះ​ទេ។

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២-១។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​មាន​មតិ​ជា​ច្រើន​ប្រទាញប្រទង់​គ្នា ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ដែល​មិន​ផ្ដល់​ប៉េណាល់ទី​ទៅ​ក្រុម Barcelona ​។ ​ការ​ទាមទារ​នេះ​កើត​ឡើង ​នៅ​ពេល Mendy ​ប៉ះ Martin Braithwaite ​ហើយ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

​ជាមួយ​ចំណុច​នេះ​ដែរ ​លោកJuan Andujar Oliver ​ដែល​បាន​មើល​ការ​ប្រកួត ​និង​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​កាត់​ក្ដី​ប្រកួត​នោះ ​និយាយ​ថា​៖ “អាជ្ញាកណ្ដាល​ក្នុង​ទីលាន ​គិត​ត្រូវ​ហើយ។ ​មាន​ការ​ទាញ​តិចតួច​ពី Mendy ​មែន ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ដើម្បី​ពិន័យ​ប៉េណាល់ទី​នោះ​ទេ” ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់