• 2021-03-29 07:37:10
  • បាល់ទាត់

វីដេអូ Modric រំភើប​ទប់​ទឹក​ភ្នែក​មិន​ជាប់ ក្រោយ​ធ្វើ​បាន​រឿង​មួយ​នេះ​នៅ​ជម្រើសជាតិ

  • 2021-03-29 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Luka Modric ពេល​នេះ​​ក្លាយ​ជា​កីឡាករ​បង្ហាញ​ខ្លួន​ប្រកួត​បាន​ច្រើន​ជាង​គេ​ក្នុង​ជម្រើសជាតិ​ក្រូអាត​លេង​បាន​១៣៥​ប្រកួត វ៉ា​កំណត់ត្រា​របស់​លោក Darijo Srna។

​ដើម្បី​អបអរ​​សម្រាប់​ការ​ឈាន​ដល់​កំណត់ត្រា​មួយ​នេះ សហព័ន្ធ​បាល់ទាត់​របស់​ក្រូអាត​បាន​ផលិត​ជា​វីដេអូ​មួយ​ដែល​មាន​វីរបុរស​​បាល់ទាត់​​ក្រូអាត​​ជា​ច្រើន​រូប​សរសើរ​ដល់ Modric។ ទឹក​ភ្នែក​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​បាន​ហូរ​មក​ព្រិច​ៗ ​ពេល​ទស្សនាវីដេអូចប់ ខណៈ​មិត្តរួម​ក្រុមនៅ​ទីនោះ​ទាំង​អស់។

ពួក​គេ​បាន​ទះ​ដៃ​អបអរ​​ដល់ Modric ដែល​បាន​ជួយ​ជាតិ​កន្លែង​មក​ និង​បាន​​បំបែក​កំណត់ត្រា។ ប្រកួត​ចុងក្រោយ Modric បាន​ជួយ​ក្រូអាត​យក​ឈ្នះ​ប្រទេស​ស៊ីប​ ១-០ ក្នុង​វគ្គ​ជម្រុះ​ World Cup។ អតីត​កីឡាករ​របស់ Spurs ធ្លាប់​នាំ​ក្រូអាត​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ World Cup ២០១៨ តែ​ចាញ់​បារាំង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់