- 2021-03-18 07:18:34
- បាល់ទាត់
Jose ថាទោះគ្រូ Dinamo ជាប់គុក ក៏គ្មានអ្វីត្រូវបានផលល្អសម្រាប់ Spurs ដែរ
- 2021-03-18 07:18:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ថាទោះគ្រូ Dinamo ជាប់គុក ក៏គ្មានអ្វីត្រូវបានផលល្អសម្រាប់ Spurs ដែរ
ចន្លោះមិនឃើញ
ក្រុម Spurs នឹងត្រូវប្រកួតជើងទី២ទល់ក្រុម Dinamo Zagreb នៅរាត្រីនេះ សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League ។
មុនការប្រកួតនេះចាប់ផ្ដើម កាលពី២ថ្ងៃមុន មានដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយថាគ្រូបង្វឹករបស់ក្រុម Dinamo Zagreb មានទោសរហូតដល់ទៅជាប់គុកទៅហើយ។ ដោយគ្រូជំនួសជាអ្នកឡើងមកកាន់ក្រុម និងដឹកនាំប្រកួតជាមួយក្រុម Spurs នៅរាត្រីនេះ។ ស្របពេលជើងទី១កន្លងទៅ ក្រុម Spurs បានយកឈ្នះក្នុងលទ្ធផល ២-០ ទៅហើយ។
ជាមួយរឿងគ្រូជាប់គុកមុនប្រកួតនេះដែរ លោក Jose Mourinho អ្នកចាត់ការក្រុម Spurs បានអះអាងថានឹងគ្មានអ្វីប្រែប្រួល ឬផ្ដល់ផលល្អសម្រាប់ក្រុមលោកឡើយ។ អវត្តមានគ្រូធំជារឿងធម្មតា ព្រោះនឹងមានគ្រូជំនួសឡើងមកជំនួសដឹកនាំការប្រកួត។ ពួកគេនឹងនៅតែលេងបានល្អដដែល ព្រោះកីឡាករនៅដដែល ហើយយុទ្ធសាស្ត្រក៏ប្រហែលជាមិនខុសពីមុននោះទេ៕