- 2021-02-25 11:51:14
- បាល់ទាត់
Messi ឬក៏ Ronaldo! ខ្សែការពារ Man Utdថា កីឡាករ Real ម្នាក់នេះល្អជាង
- 2021-02-25 11:51:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ឬក៏ Ronaldo! ខ្សែការពារ Man Utdថា កីឡាករ Real ម្នាក់នេះល្អជាង
ចន្លោះមិនឃើញ
ខ្សែការពារក្លិប Manchester United កីឡាករ Eric Bertrand Bailly បាននិយាយកាលពីពេលថ្មីៗនេះថា បើឲ្យគេរើសរវាង Lionel Messi និង Cristiano Ronaldo គេគិតថា Sergio Ramos ល្អជាងទៅវិញ។
Eric បាននិយាយថា៖" អ្នកដែលធ្វើឲ្យខ្ញុំចង់ចាប់អាជីពបាល់ទាត់បំផុតគឺ Ramos នេះឯង។ ខ្ញុំមានមោទនភាពលើគេយូរហើយ ពីព្រោះគេរកបានស្នាដៃច្រើននៅក្នុងវិស័យមួយនេះ ហើយរាល់ថ្ងៃគេនៅតែបន្តស្ថិតក្នុងកីឡាករលំដាប់ដដែល "។
កីឡាករខាងលើបានបន្តថា៖" ចំពោះខ្ញុំ ខ្ញុំគិតថាគេនេះហើយជាកីឡាករល្អជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អ្នកផ្សេង ខ្ញុំមិនដឹងគេគិតម៉េចទេ តែចំពោះខ្ញុំគឺគេហ្នឹងហើយ។ រវាង Ronaldo និង Messi នរណាល្អជាង ខ្ញុំរើស Ramos នេះវិញ "។
គួរបញ្ជាក់ផងដែរថា Ramos បានប្រឡូកក្នុងវិស័យបាល់ទាត់តាំងពីឆ្នាំ២០០៣មក ដោយចូលរួមលេងបាន ៦៦៨ប្រកួត រកគ្រាប់បាល់បាន ១០០គ្រាប់ និងធ្លាប់ឈ្នះពានក្នុងស្រុក និងក្រៅស្រុកច្រើន៕