• 2021-02-17 11:18:15
  • បាល់ទាត់

Griezmann យល់​ថា Mbappe ថៃ្ង​ក្រោយ​ទៅ លេង​ល្អ​ដូច​ Ronaldo ឬ Messi

  • 2021-02-17 11:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង​របស់​ខ្លួន ខ្សែ​ប្រយុទ្ធ​ Kylian Mbappe អាច​នឹង​លេង​ល្អ​ដូច​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ Mbappe។ គេ​ត្រូវ​បាន​រង​ការ​រិះគន់​ជាប់​មក​រហូត តែ​វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​កីឡាករ​ដូច Mbappe '' ។

Griezmann បាន​បន្ត​ថា៖ " ពេល​ណា​គេ​លេង​មិន​សូវ​ល្អ តាំង​មាន​ពាក្យ​រិះគន់​ហើយ។ វា​ស្រួល​ទេ​សម្រាប់​អ្នក​និយាយ​។ តែ​ខ្ញុំ​ជឿ​ថា PSG មាន​តារា​បាល់ទាត់​ដ៏​មាន​អនាគត​មួយ​រូប​ ដែល​នឹង​លេង​ល្អ​ដូច​ជា Messi ឬ Ronaldo '' ។

Mbappe ស៊ុត​បាន Hat-Trick (៣គ្រាប់) ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Barcelona នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UEFA Champions League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់