• 2021-02-11 00:00:00
  • កីឡា​ផ្សេង​ៗ

ដំណឹង​ល្អ!​ ​ក្រុម​កីឡា​ជម្រើស​ជាតិ​ប្រហែល​ ១០០០​នាក់​ នឹង​បាន​ចាក់​វ៉ាក់សាំង​កូវីដ

  • 2021-02-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ បាន​បញ្ជាក់​ថា​ សម្រាប់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ ដែល​ជា​ជំនួយ​របស់​ចិន​ នៅ​ដំណាក់​កាល​ដំបូង​នេះ។​

ក្រុមគ្រូពេទ្យ​កម្ពុជា​ថ្ងៃចាក់វ៉ាក់សាំងដំបូង

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​ កីឡា​ការិនី​ក៏​នឹង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​នេះ​ផង​ដែរ។​ ពេល​នេះ​ឯកឧត្ដម​ទទួល​បាន​ការ​ណែនាំ​ក៏​ដូច​ជា​ភ្លើង​ខៀវ​ពី​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ប្រធាន​ CAMSOC​ រួចហើយស្ដីពីការ​វ៉ាក់សាំង​នេះ​ដល់​ក្រុម​ជម្រើស​ជាតិ​ប្រហែល​ ១០០០​នាក់​ ដែល​ត្រូវ​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ និង​អត្តពលិក​ត្រៀម​ប្រកួត​កីឡា​អូឡាំពិក​ក៏​ដូច​ជា​ស៊ីហ្គេម​ ចុង​ឆ្នាំ​២០២១​ នៅ​ប្រទេស​វៀតណាម។​

ទិដ្ឋភាពកីឡាករបាយសាមគ្គីជាមួយសម្ដេច

​អគ្គលេខាធិការ​ខាង​លើ​នេះ​ក៏​ថ្លែង​អំណរ​គុណ​សម្ដេច​តេជោ​ សម្ដេច​ពិជ័យ​សេនា​ និង​ឯកឧត្ដម​ ថោង​ ខុន​ ដែល​តែងតែ​គិត​អំពី​សុខុមាលភាព​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជា​រៀង​រហូត​មក។​ ការ​បាន​ចាក់​វ៉ាក់សាំង​នេះ​ក៏​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​លើ​ការ​ខំប្រឹង​ហ្វឹកហាត់​របស់​ក្រុម​អត្តពលិក​ទាំង​នេះ​ផង​ដែរ។​

ទិដ្ឋភាពកីឡាករបាយសាមគ្គីជាមួយសម្ដេច

រំលឹក​ដែរ​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩​ (Sinopharm) ពី​ប្រទេស​ចិន​​ចំនួន​ ៦០ម៉ឺនដូស ដែល​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ កាល​ពី​រសៀល​ថ្ងៃទី​០៧ កុម្ភៈ ឆ្នាំ​២០២១​ នេះ។ ​ម្សិលមិញ​នេះ​ដែរ​ក៏​ជា​ថ្ងៃ​ទី១​ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ឥស្សរជន​ និង​មនុស្ស​ដែល​ជា​គោលដៅ​សំខាន់​ៗ​ដូច​ទៅ​ហ្នឹង​សម្ដេច​តេជោ ​បាន​បែងចែក​រួច​មក​ហើយ៕​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម